header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយរថយន្តបុកគ្នា៣គ្រឿង កាលពីម៉ោង៨៖៤០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវ៤៨ ចំណុចគីឡូលេខ១៨  ក្នុងភូមិតាធង ឃុំដង​ពែង​ ស្រុក​ស្រែអំបិល បណ្ដាលបុរសម្នាក់ គៀបស្លាប់ក្នុងរថយន្ត និងស្រ្តីម្នាក់ទៀត រងរបួសធ្ងន់​​។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តទាំង៣គ្រឿងនោះរួមមាន ៖ រថយន្តម៉ាក ford  ពណ៌ត្រេអ៊ី ពាក់ស្លាក ខម 2.6156 និងរថយន្តម៉ាកកូរ៉ូឡា ពាក់ស្លាកលេខ​ សៀមរាប ​2A-0034 និងរថយន្តដឹកដីកូរ៉េ (គមនាគម)​ ពាក់ស្លាក​កោះ​កុង 3A-0567 ។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យ​បុរស​ម្នាក់ស្លាប់ និងស្រ្តីម្នាក់ រងរបួសធ្ងន់ អ្នកទាំងពីរ​ជិះក្នុង​រថយន្ត​កូរ៉ូឡា។ ចំណែករថយន្តពីរគ្រឿងទៀត មិនមានរងរបួសឡើយ។

ក្រោយកើតហេតុ​ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក។ ចំណែក​រថយន្តទាំង៣គ្រឿង សមត្ថកិច្ចបានអូស​យកមកកាន់អធិការដ្ឋាន ដើម្បីដោះស្រាយពេលក្រោយ។ ដោយឡែកសាកសព សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post