header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បងប្អូនអាជីវករផ្សរឯករាជ្យ២ ស្ថិតនៅក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ចំនួន១៧៦នាក់ បានផ្ទុះការតវ៉ា បន្ទាប់ពីប្រធានខាងលើ បិទទ្វារច្រកចូលផ្សារទាំងមូល មិនឲ្យពួកគាត់ចូលលក់ដូរ សម្រាប់ថ្ងៃបុណ្យជាតិ។ ហេតុការណ៍ផ្ទះតវ៉ារបស់ក្រុមអាជីវករ នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅមុខផ្សារខាងលើតែម្តង។

តាមអាជីវករ បានឲ្យដឹងថា ថៅកែផ្សារលោកឧកញ៉ា ព្រំ សុធី បានដាក់បញ្ជាឲ្យអ្នកគ្រប់គ្រងផ្សារ បិទ្វារ ច្រកចេញចូលផ្សារទាំងស្រុង ដោយមិនអនុញាតិឲ្យអាជីវករលក់ដូរ ក្នុងថ្ងៃបុណ្យឡើយ ហើយនេះ២លើក ដែលខាងផ្សារបិទទ្វារមិនឲ្យបងប្អូនចូលទៅលក់ដូរ បិទបណ្តាញភ្លើង បិទទឹក បិទបន្ទប់ទឹក។

អាជីវករបានឲ្យដឹងថា តូបលក់ដូរក្នុងផ្សរខាងលើមានចំនួន១៧៦តូប ហើយមិនដឹងថា លោកប្រធាន ថៅកែផ្សារ លោកឧកញ៉ា ព្រំ សុធី មានផែនការយ៉ាងណា មករារាំងបងប្អូនអាជីវករ កៀបសង្កត់បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ មិនឲ្យចូលទៅលក់ក្នុងផ្សារ នាថ្ងៃបុណ្យ ថ្ងៃមន្រ្តីរាជការឈប់សម្រាកទៅវិញ ខណៈដែលតូបក្នុងផ្សារបានលក់ឲ្យទៅពលរដ្ឋអស់ហើយនោះ។

ការផ្ទុះតវ៉ារបស់អាជីវករខាងលើ បានប្រមូលផ្តុំគ្នា ទាមទារស្នើសុំឲ្យលោកឧញ៉ា បើកច្រកផ្សារចូលលក់វិញ និងទទូចស្នើសុំទៅអាជ្ញាធរ មេត្តាជួយដោះស្រាយ ដើម្បីឲយបងប្អូនចូលលក់ដូរបានជាធម្មតាវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post