header ads

Sponsor

រិទ្ធី

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​សាធារណជន​ ក្រុមហ៊ុន អាជីវកម្មដ្ឋាន និងប្រជាពលរដ្ឋដែល​រស់នៅ និង​ធ្វើដំណើរតាម​បណ្តា​យ​ផ្លូវ​ដួង​ ងៀប ​ចាប់ពី​ផ្លូវ​លេខ​២០០៤ ដល់​ផ្លូវ​ចោមចៅ​(​វេ​ង​ស្រេង​) ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍​លើផ្លូវ​នេះ រយៈពេល​១​ខែ ដើម្បី​ឲ្យ​អាជ្ញាធរ​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​រដូវវស្សា​ដែល​ជន់​លិច​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញចុះពី​ថ្ងៃទី​១ ខែ​តុលា​ ឆ្នាំ២០១៨។​

ការផ្អាក​ធ្វើ​ចរាចរណ៍​លើផ្លូវ​នេះ ត្រូវអនុវត្តន៍ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ការដ្ឋាន​ត្រូវ​បញ្ចប់ ក្នុង​រយៈពេល​៣០​ថ្ងៃ​។

យោងតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា៖ សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់លូ​ប្រអប់​មេ​កាត់​ទទឹង​លើផ្លូវ ដួង ងៀប ទំហំ​មុខកាត់​២,៥​ម៉ែត្រ x ២,៥​ម៉ែត្រ ចំនួន​៣​ជួរ ដោយ​ភ្ជាប់​ជាមួយ​ប្រឡាយ​បារាំង ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​ខាងកើត និង​ត្បូង អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពិសេស​តំបន់​សឡា ផ្លូវ​២០០៤​។ 

​ជាមួយគ្នានេះ អាជ្ញាធរ ក៏បាន​អំពាវនាវ​ដល់​អ្នកដំណើ​រលើ​ផ្លូវ​នេះ ត្រូវធ្វើ​ចរាចរណ៍​លើផ្លូវ​ផ្សេង ដើម្បី​បញ្ចៀស​ការកកស្ទះ និង​ជួប​បញ្ហា​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ។

សាលារាជធានីភ្នំពេញបានស្នើឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការអនុវត្ត និងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមកំណាត់ផ្លូងខាងលើ ដើម្បីបញ្ចៀសនូវការស្ទះចរាចរណ៍ និងបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post