header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ដោយមានការសហកាពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅវេលាម៉ោង១៨ និង១២នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅក្បែរច្រកចូលបុរីវិមានកូលាប សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការឃាត់ខ្លួននេះ យោងលើបណ្តឹងរបស់ជនរងគ្រោះ (តំណាងក្រុមហ៊ុន លី ណា ណា (internationaltranding Co.LTD) ក្រោយពីជនសង្ស័យខាងលើបានលួចបារី៥៥៥ ចំនួន២ប៉ិច របស់ក្រុមហ៊ុន។

ជនសង្ស័យឈ្មោះ កាង ឌីម៉េង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកប្រែភាសាចិន ស្នាក់នៅផ្ទះ១១០ Eoផ្លូវ២១៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រីឯជនរងគ្រោះឈ្មោះ ងួន មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ឲ្យថៅកែក្រុមហ៊ុន លីណាណា ស្នាក់នៅផ្ទះលេខ៧០ ផ្លូវ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុន លីណាណា ) ។

វត្ថុតាងចាប់បាន រួមមានបារី៥៥៥ ចំនួន២ប៉ិច (បារីរបស់ក្រុមហ៊ុន លីណាណា) និងម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-5700 ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងទៅតុលារ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post