header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាសភាស៊ើបសួរព្រហ្មទ័ណ្ឌនៃសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះបានសម្រេចមិនអោយបុរសជនជាតិកូរ៉េ២នាក់ជាឳពុកកូនដែលជាប់ពាក់ព័ន្ធការលួចប្រាក់និងឆបោកប្រាក់ពាណិជ្ជករចិនចំនួនជាង៧លានដុល្លារ នៅក្រៅឃុំឡើយ។

ការសម្រេចនេះបន្ទាប់ពីសភាសើបសួរដឹកនាំដោយលោកឃុន លាងម៉េង បានបិទទ្វារបើកសវនាការ អវត្តមានជនជាប់ចោទទាំង២នាក់។ បន្ទាប់មកក្រុមប្រឹក្សាតុលាការបានប្រកាសសម្រេចមិនអនុញាតិអោយជនជាប់ចោទនៅក្រៅឃុំទេ ដោយសម្អាងហេតុថា សំណុំរឿងក្ដីនេះកំពង់ស្ថិតក្នុងនីតិវិធីសើបសួររបស់តុលាការជាន់ទាប ហើយព្យសនកម្មមានទំហំធំដែលតុលាការមិនអនុញាតិអោយជនត្រូវចោទនៅក្រៅឃុំឡើយ។

សូមបញ្ជាក់ថាក្នុងនីតិវិធីសវនាការរបស់សភាដើបសួរនៃសាលាឧទ្ធរណ៍នេះពុំមានវត្តមានរបស់ជនជាប់ចោទទាំង២នាក់នៅក្នុងសវនាការឡើយ។ កាលពីល្ងាចថ្ងៃទី ១៥កញ្ញា ឆ្នាំ២០១៨ កន្លងទៅ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការលើបុរសជនជាតិកូរ៉េ២នាក់ជាឱពុកនិងកូនពីបទឆបោក និងបទលួច ពាក់ព័ន្ធករណីឆបោកប្រាក់ទិញរថយន្តការពារគ្រាប់និងលួចលុយក្រុមហ៊ុនចិនជាង៧លានដុល្លារ។

ជនត្រូវចោទទាំង២នាក់ត្រូវបានចាត់បញ្ជូនអោយលោកចៅក្រម យិន សារឿន ជាចៅក្រមសើបសួរបន្តនីតិវិធី ប៉ុន្តែដោយសារល្ងាចណាស់ទៅហើយតុលាការសម្រេចផ្ញើ ជនជាប់ចោទនៅសមត្ថកិច្ចអាវុធហត្ថជាបណ្ដោះអាសន្នសិន រងចាំការសមករេចនៅព្រឹកថ្ងៃអាទិត្យ។

គួររំលឹកផងដែរថា បុរសជនជាតិកូរ៉េ២នាក់ជាឱពុកនិងកូន ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់បញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ១៤កញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធនិងករណី ឆបោកនិងលួចប្រាក់ពីក្រុមហ៊ុនចិនមួយអស់ប្រាក់ជាង៧លានដុល្លារអាមេរិក។

ជនសង្ស័យដែលត្រូវចាប់ខ្លួនទី១ឈ្មោះ ចូ ស៊ូពិន cho so in ភេទប្រសអាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M36107313។ ជនសង្ស័យទី២ឈ្មោះ ចូ សាមហ្សុង cho Samsung ភេទប្រុស អាយុ៦០ឆ្នាំ ជាឱពុក ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៥ ផ្លូវ១១២៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះដែលប្ដឹងជនជាតិកូរ៉េទាំង២នាក់ឱពុកកូនឈ្មោះ ជិន ជីហុង Jin zhehong  ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ជាពាណិជ្ជករ តំណាងអោយក្រុមហ៊ុនShenyang Aiweiou Healfh Products Co ltd មានអស័យដ្ឋានផ្ទះលេខ ២៧ ផ្លូវលេខ ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីអយ្យការអមសាលាដំបូងបានអោយដឹងថា ចំពោះពាក្យបណ្ដឹងរបស់ក្រុមហ៊ុនចិនដែលបានប្ដឹងជនជាតិកូរ៉េពីបទឆបោកមានទឹកប្រាក់ចំនួន ២៩២ ០៤៥ ដុល្លារ ប្រព្រឹត្តកាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៦ និងបទលួច មានទឹកប្រាក់ចំនួន ៧ ២០៥ ៨៨២ ដុល្លារ ប្រព្រឹត្តក្នុងឆ្នាំ២០១៧ និងបទក្លែងឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។

ពាក់ព័ន្ធករណីខាងលើនេះប្រភពព័តិមានបានអោយដឹងថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនចិន Shenyang ត្រូវការទិញរថយន្តអាមេរិកទំនើបមួយគ្រឿងម៉ាក LINCOLN NAVEGATOR Airforce one ផលិតឆ្នាំ២០១៧ ពីក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់ទទួលភ្ញៀវពិសេសក្នុងឆ្នាំ២០១៧ ដែលមានតម្លៃទីផ្សារពេលនោះ ៣០០ ០០០ ដុល្លារ ។ ស្រាប់តែពេលនោះ ឈ្មោះ ចូ ស៊ូពិន ដែលជាជំនួយការប្រធានក្រុមហ៊ុនបាននិយាយថាឱពុករបស់គាត់ឈ្មោះ ចូ សាមហ្សុង មានបទពិសោធក្នុងការទិញនិងនាំចូលរថយន្តក្នុងតម្លៃទាបជាងក្រុមហ៊ុនTianjing គឺប្រហែលតម្លៃ ២២២ ០០០ដុល្លារប៉ុណ្ណោះ។

ពេលនោះក្រុមហ៊ុនដែលកុំម៉ង់ទិញបានពន្យល់អំពីលក្ខណៈរថយន្តដែលទិញគឺមានបំពាក់ឧបករណ៍ទំនើបនិងកញ្ចក់កាងពសរគ្រាប់កំភ្លើង។ បន្ទាប់មកពួកគេពានឯកភាពគ្នា ហើយក្រុមហ៊ុនបានផ្ទេរប្រាក់អោយចំនួន៨ដង ស្មើទឹកប្រាក់ ៣១៤ ០០០ដុល្លារ អោយចូ ស៊ូពិន និងចូ សាមហ្សុង ។ លុះដល់ថ្ងៃទី ០៥ មេសា ឆ្នាំ២០១៧ ទើបពួកគេបានយករថយន្តជជុះមួយគ្រឿងមានភិនភាគប្រហាក់ប្រហែលនិងរថយន្តដែលក្រុមហ៊ុនកុំម៉ង់មកអោយ ពេលនោះក្រុមហ៊ុនមិនទទួលយកឡើយ ហើយពួកគេក៏បានថានឹងយករថយន្តថ្មីមកអោយហើយក៏យករថយន្តជជុះនោះទៅវិញបាត់រហួតដល់ពេលនេះ។

មិនតែប៉ុណ្ណោះនៅពេលឈ្មោះ ចូ ស៊ូពិន ធ្វើជាជំនួយការរបស់នាយកក្រុមហ៊ុន បានឃុបឃិតគ្នាជាមួយឈ្មោះ ចូ សាមហ្សុង ជាឱពុកបានលួចដកសាច់ប្រាក់សុទ្ធរបដ់ក្រុមហ៊ុនអស់ចំនួន ៧ ២០៥ ៨៨២ដុល្លារទៀត ហើយរត់ទៅប្រទេសកូរ៉េវិញ ទើបតែថ្មីៗនេះបុរសជនជាតិកូរ៉េទាំង២នាក់ឱពុកកូនបានមករស់នៅប្រទេសកម្ពុជាវិញដោយទិញខុនដូររស់នៅ និងទិញរថយន្តមាករ៉ង់រ៉ូវើពាក់ស្លាកលេខ ខម មានអង្គរ័ក្សការពារជិៈទៀតទើបក្រុមហ៊ុនដែលរងគ្រោះបានដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

ក្រោយពីជាប់ឃុំក្នុងពន្ធនាគារ ជនជាប់ចោទបានដាក់ពាក្យសុំនៅក្រៅឃុំបណ្ដោះអាសន្ន តែត្រូវបានចៅក្រមសើបសួរបដិសេធ ទើបជនត្រូវចោទបានប្ដឹងឡើងសភាស៊ើបសួរសាលាឧទ្ធរណ៍។ ឥឡូវសភាព្រហ្មទ័ណ្ឌសាលាឧទ្ធរណ៍បានសម្រេចមិនអោយនៅក្រៅឃុំឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post