រិទ្ធី

បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេច ហ៊ុន សែន បានប្រកាសថាជាលទ្ធផលនៃការអញ្ជើញចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែនឃើញថាទទួលបានលទ្ធផលគួរជាទីមោទនភាពក្រែងលែងសម្រាប់ប្រជាជាតិទាំងមូលក្នុងការបង្ហាញទៅដល់ពិភពលោកឱ្យបានដឹង។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងថ្លែងសេចក្តីថ្លែងការណ៍សំខាន់មួយតំណាងអោយប្រទេសកម្ពុជា ដែលផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។

ស្របពេលគ្នានេះដែរ ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអបអរសាទរសម្តេច ហ៊ុន សែន ចំពោះភាពជោគជ័យនេះ។ យោងតាមលិខិតលេខ ១៣១២ ព.ម ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន។

ក្នុងលិខិតនោះ បានរៀបរាប់ពីការសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ទទួលបានមហាជោគជ័យក្នុងដំណើរអញ្ជើទៅបំពេញបេសកម្មជាប្រវត្តិសាស្រ្តជាតិដើម្បីចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៣៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក ជាពិសេសប្រសាសន៍ថ្លែងទៅកាន់បងប្អូនជនរួមជាតិដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា។

លិខិតដដែលបានលើកសរសើរចំពោះសម្តេចតេជោ អំពីសច្ចធម៌ គុណធម៌ និងការទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ បុព្វហេតុសន្តិភាព អធិបតេយ្យភាព និងការអភិវឌ្ឍន៍ប្រកបដោយសុខភមង្គល និងវិបុលភាព។

ឯកឧត្តម ខៀវ កាញារឹទ្ធ ក៏បានសម្តែងនូវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ហើយក៏សូមបួងសួងវត្ថុស័ក្តសិទ្ធទាំងឡាយប្រោសប្រទានសព្វសាធុកាជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនចៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor