header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ បុរសម្នាក់​ មិនដឹងថាវិបត្តិអ្វី​បានជិះម៉ូតូ​ មួយគ្រឿង​ មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា​ ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន​ តែសំណាងល្អ​ ត្រូវបានប្រជាពលរដ្ឋនេសាទត្រីនៅក្បែរនោះ ចេញជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​១០៖២០នាទីព្រឹក​ ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ​២០១៨នេះ​ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី​ ស្ថិតក្នុងភូមិដើមគរ​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​រ។

បុរសខាងលើមានឈ្មោះ​ លឹម​ សម្បត្តិ​ អាយុ​៣០ឆ្នាំ​​ ស្នាក់នៅផ្ទះ៧A ផ្លូវលំ​ ភូមិភ្នាស សង្កាត់សឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានប្រាប់ភ្នាក់ងារ​ CAM POST​ ឲ្យដឹងថា​ មុនកើតហេតុ​ គេបានឃើញបុរសម្នាក់ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Today ពណ៌ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1CJ-3086 បានធ្វើដំណើរក្នុងទិសដៅពីកើតមកលិច​ ខណៈពេលធ្វើដំណើរមកដល់ចំណុចលើស្ពានជ្រោយចង្វា​ថ្មី​ ក៏ឈប់ម៉ូតូលោតចុះពីលើស្ពានតែម្តង។ ភ្លាមៗនោះ​ ត្រូវបានប្រជាពលរដ្ឋអ្នកនេសាទត្រីនៅក្បែរនោះ​ បានចេញទូកនេសាទជួយសង្គ្រោះទាន់ពេលវេលា​ ហើយបានប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា​រ។

ចំពោះមូលហេតុនៃការលោតទឹកសម្លាប់ខ្លួនរបស់បុរសរូបនេះ​ គឺមិនទានអាចសុំការបំភ្លឺបាននោះទេ ខណៈដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា​ កំពុងធ្វើការសាកសួរ​ និងទាក់ទងរកសាច់ញាតិរបស់គេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post