ឥណ្ឌូនេស៊ី ៖ នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក បច្ចុប្បន្ននេះ មានមន្រ្តីរាជការមិនតិចនោះទេ ដែលមានរូបរាង សភាពធាត់ហួស ហើយចំពោះរូបរាងបែបនេះ អ្វីគួរបារម្ភបំផុតនោះគឺជាមន្រ្តីសមត្ថកិច្ចដែលមាននាទីក្នុងការការពារសន្តិសុខដល់ពលរដ្ឋ ខណៈដែលសមត្ថកិច្ចទាំងនោះដុះក្បាលពោះខ្លាំងបែបនេះត្រូវបានពលរដ្ឋចោទសួរថា «ចុះបើមានករណីណាមួយកើតឡើងមែននោះ ថាតើសមត្ថកិច្ចអាចជួយពួកគេទាន់ពេលវេលាដែរ ឬទេ?»។
អ្វីដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកលេងហ្វេសប៊ុកថ្មីៗនេះ ចំពោះករណីមន្រ្តីដុះក្បាលពោះខ្លាំងបែបនេះ នៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានថ្នាក់លើដកសក្កិចេញ។ នេះបើតាមគណនីហ្វេសប៊ុកមួយបានឲ្យដឹងថា ៖ «មន្ត្រីមានសមត្ថកិច្ចមិនមែនមន្ត្រីជ្រូកទេ នៅប្រទេស ឥណ្ឌូនេស៊ី បើមន្ត្រីណាសំរកក្បាលពោះមិនបាន ត្រូវដកសក្តិ និងតំណែងឲ្យក្លាយជារាស្ត្រសាមញ្ញ ឬឲ្យទៅលក់គុយទាវនៅផ្សារបាន!!»។