header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទែរតេ (Rodrigo Duterte) បានអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានអាណត្តិជាថ្មី ធ្វើជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។

សូមរំលឹកថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជានាយករដ្ឋមន្ត្រីអាណត្តិទី៦រួចមក មានបណ្ដាប្រទេសជាច្រើន រួមទាំងប្រទេសមហាអំណាច នានាផងនោះ បានប្រកាសទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ជាបន្តបន្ទាប់ និងសម្ដែងការអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោតបន្តដឹកនាំ រាជរដ្ឋាភិបាល។

យោងតាមសារលិខិតអបអរសាទរ របស់ប្រធានាធិបតីភីលីពីន ផ្ញើមកកាន់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “ខ្ញុំសូមអបអរសាទរ សម្តេចតេជោ ចំពោះការទទួលបានអណត្តិជាថ្មី ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្មីនេះ”។

ប្រធានាធិបតីហ្វីលីពីន បញ្ជាក់ថា “ខ្ញុំមានជំនឿថា មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរបស់យើង នឹងកាន់តែស៊ីជម្រៅថែមទៀត ខណៈពេលដែលយើងបន្តធ្វើការរួមគ្នា ដើម្បីបំពេញនូវបំណងប្រាថ្នារួមរបស់យើង ក្នុងបុព្វហេតុសន្តិភាព វឌ្ឍនភាព និងវិបុលភាពដ៏ធំធេង ថែមទៀតដល់ប្រទេស និងប្រជាជនយើងទាំងពីរ”។

ទន្ទឹមគ្នានេះ ប្រធានាធិបតីហ្វីលីពីន ក៏បានជូនពរសម្តេចតេជោ ឲ្យប្រកបដោយសុខភាពល្អ និងទទួលបានជោគជ័យជាបន្តទៀត ក្នុងការដឹកនាំប្រជាជនកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន និងការអភិវឌ្ឍបន្ថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post