header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីប្រកាសជូនដំណឹងចុងក្រោយ លើបញ្ហាសណ្តាប់ធ្នាប់ ជាក់ស្ដែង​ នៅព្រឹកថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០១៨ កម្លាំងអាជ្ញាធរថ្នាក់ ភូមិ សង្កាត់និងខណ្ឌ លែងធ្វើការអប់រំ ឬជូនដំណឹង ដល់បងប្អូនអាជីវករលក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឬចំណីផ្លូវ បន្សល់ទុកនូវកាកសំណល់ សំរាមស្អុយ និងដាក់លក់សម្ភារៈបែបអាណាធិបតេយ្យ នៅលើផ្លូវចិញ្ចើមផ្លូវឫចំណីផ្លូបានទៀតហើយ ចាប់ផ្តើម​អនុវត្តវិធានការរដ្ឋបាល ចាប់ពីពេលនេះតទៅ ដោយចុះរឹបអូស និងដកហូតសម្ភារៈ ទៅលើទីតាំងនោះ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈផ្សេងៗ របស់បងប្អូនឡើយ។

ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ នឹងអនុវត្តន៍បទបញ្ជាលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឡុង ង៉ែត អភិបាលរង រួមជាមួយលោក ស៊ុ ឫទ្ធី មន្ត្រីខណ្ឌដឹកនាំកម្លាំងសណ្តាប់ធ្នាប់ សហការជាមួយលោកចៅសង្កាត់ លោកមេប៉ុស្តិ៍ លោកប្រធានភូមិ ពាក់ពន្ធ័នៅក្នុងសង្កាត់ទាំង៧ ជាអ្នកអនុវត្តន៍ផ្ទាល់ទៅលើការងារនេះ។

ក្រុមការងារយើងខ្ញុំសង្ឍឹមថា បងប្អូនអ្នកលក់ដូរតាមចិញ្ចើមថ្នល់ទាំងអស់ ដែលមានទីតាំងក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ក៏ដូចជានៅក្នុងរាជធានីភ្នំពេញ នឹងចូលរួមសហការ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីធ្វើឲ្យទីក្រុងភ្នំពេញយើង មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាពល្អ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post