header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រសួងសុខាភិបាល បានព្រមានចាត់វិធានការអ្នកលួចនាំចូលឱសថ ដើម្បីចរាចរនៅលើទីផ្សារដោយគ្មានច្បាប់អនុញ្ញាត និងគ្មានការអនុញ្ញាតពីក្រសួង។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល។

ការព្រមាននេះ ស្របពេលដែលក្រសួងបានអំពាវនាវឲ្យអ្នកលក់ឱសថទាំងអស់ ត្រូវលក់ឱសថ ដែលច្បាប់អនុញ្ញាត ហើយមានការទទួលស្គាល់ពីក្រសួង មុននឹងចែកចាយបន្ត ឬដល់ ទៅឲ្យជំងឺ។

លោកវេជ្ជបណ្ឌិត ង៉ែត វ៉ានថួក ប្រធានសេវាឯកជន នៃមន្ទីរសុខាភិបាលរាជធា នីភ្នំពេញបានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលដល់អ្នកដល់ឱសថតាមឱសថស្ថានកាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០១៨យ៉ាងដូច្នេះថា «ឱសថស្ថានទាំងអស់សូមកុំយកឱសថណា ដែលគ្មានការចុះបញ្ជីការពីក្រសួងសុខាភិបាលយកមកដល់។ គួរយកឱសថណាការទទួលស្គាល់ ពីក្រសួង ដែលផ្តល់នាយកដ្ឋានឱសថយកទៅចែកចាញ ឬលក់ឲ្យអ្នកជំងឺ»

ជាមួយគ្នានោះដែរ លោកប្រធានសេវាឯកជន និងមន្ទីរសុខាភិបាលក៏បានលើកឡើងថា នៅពេលបច្ចុប្បន្ននេះ ក៏មានជនខិលខូចមួយចំនួនបានលួចនាំយកឱសថធ្វើការចែកចាយ ដោយ គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលផដែរ។

លោកបានបញ្ជាក់ថា «យើងដឹងថាមានអ្នកនាំចូលឱសថដោយគ្មានការអនុញ្ញាតពីក្រសួងឬច្បាប់អនុញ្ញាត។ យើងនឹងតាមដានហើយចាត់វិធានការ កុំឲ្យមានចរាចរនៅលើទីផ្សារ»

លោក ង៉ែត វ៉ានថូកក៏បានលើកឡើងថា ទោះបីជាឪពុក ឬម្តាយ ជាអ្នកដល់ឱសថ ហើយកូនមិនបានរៀនសូត្រ តែរៀនតាមឪពុកម្តាយធ្វើការផ្សំថ្នាំ គ្មានអនុញ្ញាតនោះ គឺត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមុនសិន បើមិនដូច្នេះទេ គ្មានការអនុញ្ញាតនោះទេ ហើយអាចនឹងពិន័យ។

លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ចរកឃើញការដាក់លក់ឱសថក្លែងក្លាយ អ្នកលក់ត្រូវទទួលទោសចំនួនពីរ គឺទី១.ទោសលក់ឱសថក្លែងក្លាយត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ៥ឆ្នាំដល់ ១០ឆ្នាំ និងទី២.បើក្នុងករណីឱសថក្លែងក្លាយនេះ បណ្តាលឲ្យមាន មនុស្សស្លាប់ដោយអចេតនា ផ្អែកតាមមាត្រា២០៧ អ្នកលក់ត្រូវមានទោស ជាប់ពន្ធនាគារពី ១ឆ្នាំទៅ៣ឆ្នាំបន្ថែមទៀត។

ក្នុងឱកាសនេះប្រធានសមាគមអ្នកលក់ឱសថកម្ពុជាលោក ឡី សុភាព បាន អំពាវដល់អ្នកលក់ឱសថ តាមឱសថស្ថាននានាទូទាំងប្រទេសឲ្យមានភាពសុច្ចរិតនៅក្នុងការ ប្រកបមុខរបរ ដោយមិនត្រូវលក់ឱសថក្លែងក្លាយ ឱសថគ្មានគុណភាព ឬឱសថដែលហួសកាលបរិច្ឆេទប្រើប្រាស់ជាដាច់ខាត ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា និងបានជាការគេចផុតពីទោសជាប់ពន្ធនាគារផងដែរ។

ចំណែកលោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយក ដ្ឋានកណ្តាលនគរបាលយុត្តិធម៌បានលើកឡើងថា បើនិយាយនៅក្នុងវិស័យសុខាភិបាល គឺមានច្បាប់ចំនួន៣ ជាមូលដ្ឋាន គឺទី១ .ច្បាប់ស្តីពី ការគ្រប់គ្រងឱសថ, ទី២.ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបរបរវេជ្ជសា ស្ត្រអមវេជ្ជសាស្ត្រ និង ជំនួយវេជ្ជសាស្ត្រ និងទី៣.ច្បាប់ស្តីពីការគ្រ ប់គ្រងអ្នកប្រក បរបរវិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាល ដែលនៅក្នុងច្បាប់ទាំង៣ខាងលើនេះ ទោសទណ្ឌកម្រិតធ្ងន់របស់វា គឺបទឧក្រឹដ្ឋដែលមានការផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំដល់ ១០ឆ្នាំ។

លោកឧត្តមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ថា ក្នុងច្បាប់ទាំង៣ នៃវិស័យសុខាភិ បាលខាងលើនេះ ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងឱសថ គឺមានទម្ងន់ធ្ងន់ជាងគេដែលច្បាប់ មួយនេះមានតែ ១៥មាត្រាប៉ុណ្ណោះ ហើយត្រង់មាត្រា១២ បានចែងថា ប្រសិនបើ លក់ឱសថក្លែងក្លាយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំដល់១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លាន រៀលទៅ ៥០លានរៀល។ ដូច្នេះឱសថស្ថាននីមួយៗត្រូវម្ចាស់ការដោយការប្រុងប្រយ័ត្នខ្ពស់បំផុត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post