header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានដេកលង់លក់យ៉ាងរំភើយ ដោយមិនខ្វល់ខ្វាយរឿងគ្រោះថ្នាក់ចរាចណ៍ បើករថយន្តដឹកទំនិញធុនធំមួយគ្រឿងឡើងលើសួនច្បារចែកទ្រូងផ្លូវផុងជាប់ទៅលែងរួច កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូល​ថ្ងៃ​អាទិត្យ​ ទី២១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខស្រាបៀរកម្ពុជា តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្ត មួយគ្រឿងម៉ាក FUSO បិតស្លាកឡូហ្គោលនៅខាងមុខ(KP) ចំណុះ១០តោនក្បាល ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN-0463 បានដឹកទំនិញពេញរថយន្តធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃឡើងទៅលើសួនច្បារចែកទ្រូងផ្លូវផុងជាប់ទៅមុខលែងរួច បណ្តាលឲ្យខូចខាតស្មៅនៅលើសួនអស់ជាច្រើនម៉ែត្រ។​ បន្ទាប់មកម្ចាស់រថយន្តមិនបានរត់ទៅណានោះទេ បានដេកលង់លក់នៅក្នុងរថយន្តយ៉ាងរំភើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post