header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ ៖ គិតត្រឹមថ្ងៃទី២០ ខែតុលា ២០១៨ វេលាម៉ោង ៣:០០រសៀល អ្នកជំងឺដោយសារករណីពុលស្រាស នៅខេត្តក្រចេះនោះ កើនឡើងសរុប៧៨នាក់ ក្នុងនោះមានស្រី១៧នាក់ និងបានស្លាប់៥នាក់ ក្នុងនោះស្រី១នាក់ផងដែរ ព្រមទាំងបញ្ជូនអ្នកដែលមានអការធ្ងន់​ទៅកាន់មន្ទីរពេទ្យកាល់ម៉ែតចំនួន២នាក់ ប្រុស១នាក់ និងស្រី១នាក់ ។ ប៉ុន្តែទោះបីយ៉ាងណា ពលរដ្ឋដែលមានអការពុលស្រាស៤២នាក់ បានធូរស្បើយ ហើយបានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញផងដែរ ។

ប្រភពបានរាយការណ៍ថា ការកើនឡើងនេះ ដោយសារក្រុមមន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះដល់មូលដ្ឋានរកឃើញអ្នកពុលស្រានៅក្នុងភូមិថ្មីបីទៀត ឈ្មោះភូមិដកព័រ ឧបសម្ព័ន្ធភូមិជើងពាត ឃុំកោះខ្ញែរ ភូមិកោះរៀល ឃុំសំបូរ និងភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ដែលជាទីតាំងជិតភូមិកើតហេតុចាស់ ហើយបានបញ្ជូនពួកគាត់បន្ថែមទៀតទៅមន្ទីរពេទ្យខេត្ត ។

ក្រុមមន្ត្រីជំនាញសុខាភិបាល នៅតែបន្តចុះអង្គេតទៅភូមិផ្សេងៗទៀត ដើម្បីឲ្យប្រាកដថា គ្មានករណីពុលស្រាដទៃទៀតទេ ។

ក្រុមមន្ត្រីជំនាញបានអប់រំប្រជាពលរដ្ឋឲ្យបញ្ឈប់ផឹកស្រាស ជាបណ្តោះអាសន្ន ហាមការលក់ និងចែកចាយ និងបិទទីតាំងផលិតស្រាស ។

មន្រ្តីជំនាញក្រសួងសុខាភិបាលសំណូមពរដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវពង្រឹងការត្រួតពិនិត្យ ការផលិត ការចែកចាយ ការលក់ ស្រាសឲ្យមានប្រសិទ្ធិភាពខ្ពស់ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាព និងអាយុជីវិត ប្រជាពលរដ្ឋ ។

ចំពោះប្រជាពលរដ្ឋក៏ត្រូវទិញស្រាស ដែលមានប្រភពច្បាស់លាស់ ផលិតស្រាសតាមបច្ចេកទេសត្រឹមត្រូវ និងមានការត្រួតពិនិត្យពីមន្រ្តីជំនាញ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post