header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ WEI FENG HE សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់មកទៀត សម្តេចពិជ័យសេនា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ចូលរួមពិធីចុះហត្ថលេខាលើពិធីសារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ WEI FENG HE ស្តីអំពីការផ្តល់ជំនួយយោធាឥតសំណងរបស់ចិនជូនដល់កម្ពុជា នៅទីស្តីការក្រសួងការពារជាតិ ទីក្រុងប៉េកាំង។ យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា ចុះនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នេះ។

ទោះជាយ៉ាងណាក៏ដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ពុំមានបញ្ជាក់លម្អិតពីជំនួយយោធាឥតសំណងរបស់ចិនដល់ប្រទេសកម្ពុជានោះទេ។

សូមបញ្ជាក់ថា សម្តេចពិជ័យសេនា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកា សៀងសានលើកទី៨ “8TH Beijing Xiangshan Forum” ក្រោមប្រធានបទ “ការកសាងសមភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ទំនាក់ទំនងភាពជាដៃគូសន្តិសុខថ្មីមួយនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ” នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post