header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយសារតែមិនចេះយោគយល់គ្នា គ្រាន់តែបើកម៉ូតូបុកគ្នាតិចតួចសោះ មិនព្រមសម្រួលដោះស្រាយគ្នាតាមសន្តិវិធី បែរជាប្រើជាប្រើអំពើហិង្សារហូតរបួសធ្ងន់ ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនតែម្ដង នៅវេលាម៉ោង៤៖៤០នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវសុធារស កែងផ្លូវសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ឈុន ចិត្រា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ សន្តិសុខព្រះខ័នរាជ ស្នាក់នៅផ្លះលេខ១៤០ ផ្លូវលេខ៣៤០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ចំណែកជនរងគ្រោះ ឈ្មោះ វណ្ណ ដារា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានរងរបួស ដោយសារជនដៃដល់វាយនិងទាត់ធាក់សម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញជនដៃដល់បើកម៉ូតូមួយគ្រឿង ម៉ាក Zoomer X ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1DQ-1389 បើកតាមបណ្តោយផ្លូវសុធារស ពីជើងទៅត្បូង។ ចំណែកជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ធ្វើដំណើរពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក៏បុកគ្នាប្រាវដួលទាំងអស់គ្នា ធ្វើឲ្យភាគីបង្កទប់កំហឹងមិនបាន ក៏ស្ទុះទៅវាយទាត់ធាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសពេញខ្លួនប្រាណហើយក៏ត្រូវកម្លាំងមូលដ្ឋានប៉ុស្តិ៍ចតុមុខមកឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

បច្ចុប្បន្ន ជនដៃដល់ឈ្មោះ ឈុន ចិត្រា សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌដូនពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post