ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ទើបតែទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែករដ្ឋបាលអប់រំ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ពីសាកលវិទ្យាល័យជូឡាឡុងកន ព្រះរាជាណាចក្រថៃ។ យោងតាមគេហទំព័រហ្វេសប៊ុកក្រសួងអប់រំ។
ប្រធានបទថ្នាកបណ្ឌិតរបស់ ឯកឧត្តម ហង់ ជួន ណារ៉ុន លើនិក្ខេបបទ "យុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងអប់រំដើម្បីទទួលបានពលរដ្ឋដែលមានគុណភាពនៅកម្ពុជា”។ ក្នុងពិធីចែកសញ្ញាបត្រនេះដែរ ប្រព្រឹត្តទៅក្រោម ព្រះរាជអធិបតីព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន។
ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្តែងនូវការគោរពអបអរសាទរឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ផងដែរ។
គួររំលឹកថា៖ ឯកឧត្តម ហង់ ជួន ណារ៉ុន កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៦២ ឯកឧត្តម បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ ពីសាកលវិទ្យា័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុង២០១២។ មិនតែប៉ុណ្ណោះឯកឧត្តម បានសិក្សាផ្នែកសេដ្ឋកិច្ចអន្តរជាតិនៅវិទ្យាស្ថានMoscow សម្រាប់ទំនាក់ទំនងអន្តរជាតិ ឯកឧត្តមធ្លាប់ធ្វើជាអគ្គនាយកនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម បានក្លាយជារដ្ឋមន្រ្តក្រសួងអប់រំ យុវជន និងកីឡា នៅអាណត្តិទី៥ រហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ ឯកឧត្តម វិស័យអប់រំត្រូវបានមតិសាធារណៈទទួលស្គាល់ថាមានការកែប្រែល្អប្រសើរឡើងគួរឱ្យគាត់សម្គាល់ ក្រោមកំណែទម្រង់ រិតបណ្តឹងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។