header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ កូនប្រសាចិត្តនិរច្ឆាន ផឹកស៊ីស្រវឹង រករឿងជេរ​ប្រមាថឪពុកក្មេក ហើយថែមទាំងវាយ បណ្ដាលឲ្យឪពុកក្មេកពកក្បាលចំហៀងខាងក្រោយទៀតផង។

ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃសុក្រ ១០កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ចំណុចភូមិបឹងក្រចាប់ត្បូង​ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កូនប្រសាចិត្តខ្មៅរូបនេះ ឈ្មោះ មួន​ វណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងរ មានទីលំនៅភូមិឃុំកើតហេតុ​។ ចំណែកឪពុកក្មេករងគ្រោះឈ្មោះ ព្រាប​ ព្រឿន អាយុ ៨០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាចារ្យ​ មានទីលំនៅភូមិឃុំកើតហេតុ។

ប្រភពបានឲ្យដឹងថា នៅយប់កើតហេតុ​ ជនសង្ស័យផឹកស្រាស្រវឹង ហើយជេរប្រមាថលើឪពុកក្មេកថា​ អាព្រឿន កាន់ជើងតែកូនខ្លួនឯង​ អត់កាន់ជើងអញទេ​ លឺដូចនោះឪពុកក្មេក​ បានចុះពីលើផ្ទះមកដី​ ស្រាប់តែជនសង្ស័យ (កូនប្រសា) កាន់កាំបិតបុ័ងតោស្ទុះទៅរកកាប់ឪពុកក្មេក ភ្លាមនោះឪពុកក្មេកក៏​ស្ទុះទៅឃាត់ប្រតាយប្រតបដួលទៅលើដី​ បណ្តាលឲ្យឪពុកក្មេក​របួសពកក្បាលខាងស្តាំផ្នែកខាងក្រោយ​ រីឯជនសង្ស័យរបួសពកក្បាលខាងស្តាំផ្នែកខាងក្រោយ  ចំណែកឈ្មោះ​ ព្រឿន​ ភានី (កូនជនរងគ្រោះ) មុតនឹងកាំបិតត្រូវចំកំភួនដៃទាំងសងខាង​ ឃើញដូចនោះអ្នកជិតខាងបានឃាត់បែកចេញពីគ្នា រួចរាយការណ៍ប្រាប់សមត្ថកិច្ច។

បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់​ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល​ ដើម្បីកសាងសំណុំរឿចាត់ការតាមនីតិវិធី​។

សូមបញ្ជាក់ថា កន្លងមកជនសង្ស័យ​ ពេលផឹកស្រាស្រវឹងម្តង​ៗ តែងតែប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ​ និងជេរប្រមាថលើក្រុមគ្រួសារថែមទៀតផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post