header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ដំណាំថ្នាំជក់ នៅប្រទេសកម្ពុជាថ្នាំជក់ច្រើនមានដាំនៅតាមបណ្តាខេត្តដែលជាប់នឹងទន្លេដោយសារដីតាមដងទន្លេមានជីវជាតិល្អ ហើយកសិករនិយាយថាថ្នាំជក់ជាដំណាំដែលពិបាកដាំ ទាមទារបទពិសោធ និងការយកចិត្តទុកដាក់ថែទាំ។

ក្រោយឆ្លងកាត់ការថែទាំជាច្រើនដំណាក់កាល គេប្រមូលផលនៅពេលស្លឹកក្រោមគេបំផុតឡើងចាស់ ដោយគេប្រមូលផលរះជើង ដោយកាច់ស្លឹកក្រោមមួយឬពី ប្រមួលយកមកបន្ទុំទុកមួយឡែក ហើយស្លឹកប្រភេទរះជើងនេះជាប្រភេទមិនសូវល្អទេ បន្ទាប់ពីកាច់ស្លឹករះជើងរយៈពេលបួនប្រាំថ្ងៃ សន្លឹកថ្នាំក្រោមនិងចាស់ជាបន្តបន្ទាប់(ស្លឹកថ្នាំគេកាច់ពិក្រោមឡើងទៅលើ)។ គេកាច់ជាបន្តបន្ទាប់រហួតដល់សន្លឹកចុង សន្លឹកថ្នាំខាងចុងជាសន្លឹកថ្នាំល្អជាងគេបំផុត វាខ្លាំងជាងសន្លឹកក្រោម ហើយកាលណាកាច់អស់នៅសល់ត្រចៀកថ្នាំដែលជាជាប់នឹងដើម ក៏គេប្រមួលផលមួយចំណែកផ្សេងដែរ។ ចំពោះសន្លឺកថ្នាំដែលប្រមូលបានមួយលើកៗ គេយកមករៀបលើគ្នាប្រហែលជាដប់សន្លឹក ទើបបត់ជាពីរ។ 

នេះជារបៀប ដែលគេដោតថ្នាំ (ក្រែងមានអ្នកខ្លះអត់ដឹង)! ជូនទៅអ្នកស្រុកចំការ អ្នកផ្សារទាំងអស់ ទស្សនា។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post