header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាម​:​ បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ខេត្តកំពង់ចាម​ និង​លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ ​ដោយ​​មាន​ការ​ឯកភាព​ពី​លោក​ ហួត​ វុទ្ធី​ ព្រះរាជ​អាជ្ញា​អមសាលាដំបូង​ខេត្តកំពង់ចាម​ នៅ​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៨​ ចាប់​ពី​ម៉ោង​៧ព្រឹក​ រហូត​ដល់​ម៉ោង​៤ល្ងាច​ លោក​ឧត្ដមសេនីយ៍​ត្រី​ អ៊ិត​ ដារ៉ា​ ស្នងការ​រង​ទទួល​ផែន​ការ​ងារ​ប្រឆាំង​បទល្មើស​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវ​គោក​ និង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សៀម​ ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ ធ្វើតេស្ត​ទឹកនោម​ ​ស្វែងរក​សារធាតុ​ញៀន​ លើ​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធុនធំ​ ព្រូ​រថយន្ត​ និង​កម្មករ​ នៅលើ​កំណត់​ផ្លូវ​ជាតិ​លេខ​៧​ ស្ថិត​ក្នុង​ភូមិ​ត្រកួន​ ឃុំ​ក្រឡា​ ស្រុក​កំពង់​សៀម​ ខេត្តកំពង់ចាម​ ។

ជាលទ្ធផល ក្នុងនោះសមត្ថកិច្ចបាន​ត្រួតពិនិត្យ​លើ​រថយន្ត​ ចំនួន​៧៦​គ្រឿង​ បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែងរក​សារធាតុ​ញៀន​ លើ​អ្នក​បើកបរ​ ព្រូ​រថយន្ត​ និង​កម្មករ​ សរុប​ចំនួន​២០៣នាក់​ ក្នុងនោះ​មាន​៖​ អ្នក​បើកបរ​រថយន្ត​ ចំនួន​១០៦នាក់​ មាន​ជាប់​សារធាតុ​ញៀន​ ចំនួន​៩នាក់​ ព្រូ​រថយន្ត​ ចំនួន​៩៦នាក់​ មាន​ជាប់​សារធាតុ​ញៀន​ ចំនួន​៨នាក់​ និង​កម្មករ​ម្នាក់​មាន​ជាប់​សារធាតុ​ញៀន​​ ហើយ​ឃាត់ខ្លួន​អ្នក​បើកបរ​ ព្រូ​រថយន្ត​ និង​កម្មករ​ ដែល​មាន​ជាប់​សារធាតុ​ញៀន​១៨នាក់​ ក្នុង​នោះ​មាន​មុខសញ្ញា​ក្នុង​ខេត្ត​ចំនួន​៧នាក់​ និង​ក្រៅ​ខេត្ត​ចំនួន​​១១នាក់​។

នៅព្រឹក​ថ្ងៃទី៤​ ខែតុលា​ ​ឆ្នាំ២០១៨​ លោក​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​ធ្វើ​ការ​អប់រំណែនាំដល់ជនសង្ស័យ​ ដែលប្រើប្រាស់សារធាតុញៀន​ ក្នុងពេលកំពុងបើកបរ​រថយន្តធុនធំ​ទាំងនោះ​ ដើម្បីកាត់បន្ថយ​ និងបញ្ជៀសនូវគ្រោះថ្នាក់តាមដងផ្លូវផងដែរ។

ជាមួយគ្នានោះ​ លោក​ អភិបាលខេត្ត ​បានលើកឡើងថា​ អ្នកដែលប្រើប្រាស់សារធាតុញៀនក្នុងពេលបើកបរអាចងាយបង្កគ្រោះថ្នាក់ចរាចរណ៍​ និងអាចបង្កឲ្យបាត់បង់អាយុជីវិតមនុស្ស​ ដូច្នេះអាជ្ញាធរខេត្ត​ និងចាត់វិធានការជាលើកទី៦ក្នុងឃាត់ជនសង្ស័យ​ ដែលបើកបរហើយមានប្រើសារធាតុញៀន​ គឺត្រូវចាត់វិធានការតាមនីតិវិធី​ មិនមានការលើកលែងឡើយ​ ហើយបានផ្តល់ថ្នាំបន្សាបដើម្បីផ្តាច់សារធាតិញៀន គឺធ្វើយ៉ាងណាដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ​ និងអត្រាអ្នកស្លាប់ផងដែរ​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post