header ads

Sponsor

រិទ្ធី

អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) នឹងរៀបចំទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៨ ដែលប្រារព្ធធ្វើក្នុងទីរួមខេត្តក្រចេះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅសួនច្បារបឹងហ្គាឡូ ទីរួមខេត្តក្រចេះ ចាប់ពីម៉ោង ៣.០០ រសៀលតទៅ។ នេះបើយោងតាមហ្វេសប៊ុក អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិកម្ពុជា។

អង្គការ WWF បានប្រាប់ពីគោលបំណងនៃការរៀបចំទិវាសត្វផ្សោតទន្លេមេគង្គនេះគឺដើម្បីបង្កើនការយល់ដឹង ក៏ដូចជាការរួមចំណែកអភិរក្សសត្វផ្សោតទន្លេមេគង្គ។

ក្នុងទិវាដ៏អស្ចារ្យនេះ មានកម្មវិធីសកម្មភាពកម្សាន្ត សប្បាយជាច្រើន ដូចជាការតាំងពិព័រណ៍ផលិតផលក្នុងស្រុករបស់ខេត្តក្រចេះ ការតាំងបង្ហាញរូបថត ល្បែងកម្សាន្ត និងការឆ្លើយសំណួរឈ្នះរង្វាន់ ការសម្តែងសិល្បៈដោយតារាល្បីៗ ព្រមទាំងកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង។

អង្គការ WWF កម្ពុជា ក៏បានអំពាវនាវភ្ញៀវជាតិ អន្តរជាតិ ចូលរួមទិវានេះឱ្យបានច្រើកុះករ ដើម្បីរួមចំណែកក្នុងកចិ្ចការពារសត្វផ្សោតទន្លេមេគង្គ។ អង្គការបន្តថាសត្វផ្សោតទន្លេមេគង្គឆ្លុះបញ្ចាំងពីសុខមាលភាពទន្លេមេគង្គ សត្វផ្សោតហែលក្នុងទន្លេ ត្រីឋិតថេរ ទេសចរកើនឡើង។ កើនផ្សោត កើនជីវភាព។​

សត្វផ្សោតកំពុងតែគំរាមកំហែងជិតផុតពូជបំផុង តាមការស្រាវជ្រាងដំបងបង្អស់កាលពីឆ្នាំ១៩៩៧ បានឱ្យដឹងថាមានសត្វផ្សោតប្រមាណ២០០ក្បាល រស់នៅក្នុងទន្លេមេគង្គ ប៉ុន្តែចំនួនសត្វផ្សោតបានដាំក្បាលចុះមកត្រឹមតែ៨០ក្បាល ២០១៥។ រហូតមកដល់ឆ្នាំ២០១៧ សត្វផ្សោតបានកើនឡើងដល់៩២ក្បាលវិញ។

លោកអ្នកអាចចុះឈ្មោះចូលរួមកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅទីនេះ៖ https://goo.gl/forms/Dk5ulK819tz9n3Eg1

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post