header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន​វៀតណាម​ម្នាក់ ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋក្របួចឲ្យអាវុធហត្ថខណ្ឌដូនពេញភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីជនបរទេស២នាក់ប្ដីប្រពន្ធ តែមិនបានសម្រេច ហើយដួលម៉ូតូ រីឯ​បក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍​នេះ បានកើតឡើងនៅវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃពុធ​ ទី៣១ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចជាប់របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ផ្លូវ១៧៨ កែងផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ មិញ យាំងធួយ ភេទប្រុស​ អាយុ​១៦ឆ្នាំ ជនជាតិ​វៀតណាម​ ស្នាក់នៅម្ដុំមាត់ទន្លេ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។ ចំណែកជនបរទេស២នាក់ប្ដីប្រពន្ធរងគ្រោះ​ មិនស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យ​ដឹងថា​ មុនពេលកើតហេតុ គេបានឃើញជនបរទេស២នាក់ប្ដីប្រពន្ធ កំពុងដើរតាមផ្លូវនៅមុខវិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ មួយសន្ទុះក្រោយមក ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Dream 2014 ពាក់ស្លាកលេខភ្នំពេញ​ 1I-2664 ឌុបគ្នា បានជិះមកអែប រួចធ្វើសកម្មភាព ឆក់កាបូបពីនារីបរទេសនោះ តែមិនបានសម្រេច​ ស្រាប់តែដួលម៉ូតូ ចៃដន្យ​ប្រជាពលរដ្ឋក៏ប្រទះឃើញ បាននាំគ្នាជួយចាប់បាន​ម្នាក់ រីឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ខណៈនោះកម្លាំងអាវុធហត្ថខណ្ឌល្បាតមកដល់ប្រជាពលរដ្ឋក៏ប្រគល់អោយកម្លាំងអាវុធហត្ថឃាត់ខ្លួនយកធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថធ្វើការសាកសួររួច បញ្ជូនទៅកាន់ទីបញ្ជា​ការ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post