header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ លោក សាញ់ សាខុន ចៅសង្កាត់បាវិត នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំធ្វើសណ្តាប់ធ្នាប់នៅម្តុំផ្សារតាពៅស្ថិតក្នុងភូមិ តាពៅ សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ដោយកន្លងមកមានបងប្អូនអាជីវករជាអ្នកលក់ដូរបានយកមុខទំនិញផ្សេងៗមកលក់ លើចិញ្ចើមថ្នល់ លើលូ និងធ្វើអោយផ្លូវរួមតូច បណ្តាលអោយមានការកកស្ទះចរាចរណ៍ បាត់បង់សោភ័ណ្ឌភាព និងប៉ះពាល់ដល់សណ្តាប់ធ្នាបសាធារណៈជាដើម។

បើតាមលោក សាញ់ សាខុន ចៅសង្កាត់បាវិតបានអោយដឹងថា៖ នាពេលកន្លងមកគឺខាងសង្កាត់បានចុះណែនាំនិងបានប្រាប់ដល់បងប្អូនអាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណៈនិងលើលូជាដើម ហើយជាច្រើនលើកច្រើនសា មកហើយដែរ ប៉ុន្តែពេលដែលអាជ្ញាធរចេញវិញបាត់ គឺលក់ដដែល។

លោកចៅសង្កាត់បានបន្តទៀតថា៖ដើម្បីបញ្ចៀសនិងបង្ការនូវការកកស្ទះចរាចរណ៍កើតមានឡើងនិងរក្សាបាននូវសោភ័ណ្ឌភាព បរិស្ថានអនាម័យល្អ សូមអោយបងប្អូនអាជីវករទាំងអស់ត្រូវរុះរើ ឆ័ត្រ តូបលក់ដូរ ចេញពីលើចិញ្ចើមផ្លូវដោយថយអោយផុតពីលូទឹកនិងផ្លូវទឹកជាពិសេសងាយស្រួលក្នុងការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនិងពេលមានភ័យអាសន្នណាមួយកើតមានឡើងដូចជា គ្រោះអគ្គីភ័យ មានអ្នកជំងឺត្រូវការសង្គ្រោះបន្ទាន់។ល។

លោកចៅសង្កាត់បានបន្ថែមទៀតថា៖នាពេលមុខនេះអាជ្ញាធរនិងរៀបចំ ឈូសឆាយ ពង្រីកផ្លូវ នៅម្តុំផ្សារតាពៅនេះដោយមានការជួសជុលផ្លូវដោយក្រាលថ្មមិច ដើម្បីសម្រួលចរាចរណ៍ដល់ពលរដ្ឋ នៅក្នុងមូលដ្ឋាន ងាយស្រួលធ្វើដំណើរ។

បើតាមពលរដ្ឋដែលរស់នៅតំបន់នោះពួកគាត់បានសាទរចំពោះអាជ្ញាធរដែលបានចាត់វិធានការនិងចុះធ្វើសណ្តាប់ធ្នាប់ជាពិសេសគឺបានឈូសឆាយពង្រីកផ្លូវអោយបានធំជាងមុន និងផ្លូវស្អាតងាយស្រួលធ្វើដំណើរលែងកកស្ទះទៀតហើយ ហើយពួកគាត់ថ្លែមអំណរគុណដល់អាជ្ញាធរដែលបានគិតគូជួសជុលផ្លូវនិងចុះរៀបចំសណ្តាប់ធ្នាប់ដោយកន្លងមកផ្លូវនៅម្តុំនេះធ្វើដំណើរមិនរួចទេកកស្ទះដោយសារការដាក់លក់ពាសពេញផ្លូវប៉ុន្តែឥឡូវបានអាជ្ញាធរបានធ្វើហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post