
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបភាពឯកឧត្តម ឃឹម សារិទ្ធិ រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពស់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ឯកឧត្តម វ៉ា សារេន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តតំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោក លោកស្រី គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អភិបាលរងក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនាយកទីចាត់ចំណុះសាលាខេត្ត ។
មានប្រសាសន៍ក្នុងឱកាសនោះផងដែរ លោកស្រី ឥន្ទ ណាគ្រី បានប្ដេជ្ញាចិត្តថានិងខំតខំប្រឹងប្រែបំពេញភារកិច្ចរបស់ខ្លូនអោយបានល្អ និងព្យាយាមធ្វើសម្រេចអោយបាននូវបញ្ហាទាំងឡាយណាដែរមានចំពោះមុខ ។
សូមបញ្ជាក់ថា យោងប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានប្រគល់ភារកិច្ចជូន លោកស្រី ឥន្ទ ណាគ្រី ជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ជំនួសលោក អ៊ុក គឹមនី ដែលត្រូវចូលនិវត្តន៍ ៕ ដោយ៖ភក្ដី







