header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តស្វាយរៀង ចុះជួយឃុំឈើទាល ស្រុកស្វាយជ្រំ បានចុះសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យព្យាបាលប្រជាជនក្រីក្រ ចាស់ជរា នៅក្នុងភូមិត្រោក និង ភូមិរំដេញ បានដឹកនាំដោយលោក កែរ រដ្ឋា និងក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានយកអំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារគណៈ​កម្មា​ធិការកណ្តាលចុះ​ជួយខេត្ត​ស្វាយរៀង ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៥គ្រួសារ នៅក្នុងភូមិត្រោក និង ភូមិរំដេញ ។

អំណោយដែរចែកជួនទាំងនោះរួមមាន៖ ក្នុង១គ្រួសារទទួលបាន មុង១ កន្ទេល១ សារុង១ ក្រម៉ា១ អង្ករ ២០គីឡូក្រាម និងថវិកា ៥០.០០០រៀល ។ ក្នុងឱកាសនោះផងដែរក្រុមការងារបានចូលរួមរំលែកទុក្ខគ្រួសារសពលោកតា ជាម សុីម អាយុៈ៧៦ឆ្នាំ នៅភូមិត្រោកឃំុឈើទាល ថវិកាចំនួន ១០០.០០០រៀល ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post