header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ លោក​ វ៉ា ថន អភិបាលខេត្ត រួមនិងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អាជ្ញាធរក្រុង-ស្រុក និងមន្រ្តីរាជការ កាលពី​ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានធ្វើពិធីសូត្រមន្តសម្ពោធវិមានឯករាជ្យថ្មី ស្ថិតនៅបរិវេណបឹងកាឡូ ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានបួងសុំអោយវត្ថុស័ក្តិ​សិទ្ធិទាំងអស់ជួយថែរក្សាមន្រ្តីរាជការ កងកម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ សុំអោយមានសេចក្តីសុខ ជៀសផុតពីជំងឺ និងគ្រោះថ្នាក់ផ្សេងៗជាពិសេសសុំអោយជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ហើយធ្វើដំណើរទៅណាមកណាសូមប្រកបដោយសុវត្ថិភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post