header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរី: មានករណីគួរឲ្យភ្ញាក់ផ្អើលមួយ ខណៈយុវជនវ័យក្មេងម្នាក់ បានដើរទៅមើលអង្គុបដាក់សត្វក្នុងព្រៃជាមួយឪពុករបស់ខ្នួន ក៏ត្រូវបានសត្វខ្លាឃ្មុំខាំបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០១៨ ស្ថិតនៅចំនុចក្នុងព្រៃ ភូមិទំពួនរឺងតូច ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។

សមត្ថកិច្ចស្រុកតាវែងបានអោយដឹងថា យុវជនដែលត្រូវខ្លាឃ្មុំខាំ រងរបួសធ្ងន់នោះមាន ឈ្មោះ ណយ សឺ អ៊ី អាយុ១៦ឆ្នាំជនជាតិទំពួន រស់នៅភូមិទំពួនរឺងតូច ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។

សមត្ថកិច្ចឲ្យដឹងទៀតថា មូលហេតុដែលយុវជនខាងលើត្រូវសត្វខ្លាឃ្មុំខាំនោះ ដោយសារតែយុវជនរូបនេះបានដើរទៅក្នុងព្រៃជ្រៅជាមួយឪពុករបស់ខ្លួនដើម្បីមើលអង្គុបដាក់សត្វក៏ប្រទះឃើញសត្វខ្លាឃ្មុំ ក្នុងព្រៃ នោះ  ហើយក៏ត្រូវបានសត្វខ្លាឃ្មុំខាំបណ្តាលអោយរងរបួសធ្ងន់តែម្តង រួចឪពុកជនរងគ្រោះក៏បាននាំកូនមកផ្ទះនិងរាយការណ៍ទៅសមត្ថកិច្ចស្រុកតាវែងអោយជួយអន្តរាគមន៍ផងដែរ។

បច្ចុប្បន្នជនរងគ្រោះដែលត្រូវខ្លាឃ្មុំខាំបណ្តាលអោយរងរបួសធ្ងន់នោះត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាវែងក្រោមដឹកយកមកសំរាកព្យាបាលនៅមណ្ឌលសុខភាពស្រុកតាវែងផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post