header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិត្រពាំងរូង និងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បានកើតទុក្ខមិនសុខចិត្តជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត) ដែលបានកាប់បំផ្លាញដំណាំដីចំការរបស់លោកស្រី យោង តាយ កាលពីវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បណ្តាលឱ្យខូចខាតផលដំណាំស្ទើរតែទាំងស្រុង។

ជាក់ស្ដែងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង៨៖១៥នាទីព្រឹកនេះ ពួកគាត់ កំពុងប្រមូលផ្តុំគ្នា​តវ៉ា  និងដុតសំបកកង់ឡាន នៅមុខទីស្នាក់ការរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ត្រពាំងរូង ដើម្បីឲ្យតំណាងអង្គការចេញមកបកស្រាយ តើមូលហេតុអ្វី បានជាមកកាប់ដំណាំរបស់គាត់ចោល តែរហូតមកទល់ពេលនេះ មិនទាន់ឃើញមានតំណាងអង្គការខាងលើ ចេញធ្វើការបកស្រាយនៅឡើយទេ។ 

ករណីនេះ អធិការដ្ឋាននគរបាលស្រុកកោះកុង បានបញ្ចាកម្លាំងត្រៀមអន្តរាគមន៍ បង្ការ មិនឱ្យប្រជាពលប្រព្រឹត្តអំពើហិង្សាណាមួយ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ និងបានពន្យល់ឱ្យគាត់ធ្វើការតវ៉ាដោយសន្តិវិធីបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post