header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ ដើម្បីរក្សានូវសន្តិភាពស្ថេរភាព នៅក្នុងតំបន់ និងនៅលើពិភពលោក។

ក្នុងពិធីទទួលការមកដល់របស់កងរក្សាសន្តិភាពកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិទាំងពីរកង នៅប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសស៊ូដង់ខាងត្បូង នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួន លើវិស័យរក្សាសន្ដិភាព ក្នុងគោលដៅធានានិរន្ដភាពការអភិវឌ្ឍន៍ថ្មី នៃការបញ្ជូនកងកម្លាំងរក្សាសន្ដិភាពនាពេលអនាគត់ សំដៅបន្ដវិភាគទានរួមចំណែកជាមួយសហគមអន្ដរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្ដិភាពជូនប្រទេសដ៍ទៃនៅលើពិភពលោកជាបន្ដទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្ដយ៉ាងមុតមាំជំរុញការបង្កើតកម្លាំងនារីសម្រាប់ធានានិរន្ដរភាពនៃការចូលរួមបំពេញបេសកម្មរក្សាសន្ដិភាព ដោយផ្ដោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យមួយចំនួន ដែលកម្ពុជាមានលទ្ធភាពចូលរួម ព្រមទាំងខិតខំកែលម្អលើការងារគ្រប់គ្រង ពង្រឹងធនធានមនុស្ស ពិសេសការបង្កើតចំនួនចូលរួមជាស្រ្ដី ដើម្បីបញ្ចូលគ្នានៅក្នុងប្រតិបត្ដិការរក្សាសន្ដិភាពរបស់អង្គការសហប្រជាតិ។

លោក Hubert Staberhofer អ្នកតំណាងអង្គការសហប្រជាជាតិនៅកម្ពុជា បានថ្លែងថា ការរក្សាសន្ដិភាពអង្គការសហប្រជាជាតិគឺជាការ វិនិយោគក្នុងសន្ដិសុខ សន្ដិភាព និងការរុងរឿងក្នុងសកលលោក។នៅជុំវិញពិភពលោក កម្លាំងមួកខៀវ គឺជានិមិត្តដ៏ជាក់លាក់នៃការប្ដេជ្ញាចិត្តរបស់របស់រដ្ឋធម្មនុញ្ញ គឺដើម្បីសង្គ្រោះមនុស្សជំនាន់ក្រោយពីសង្គ្រោមរុំាវៃ

នាយឧត្តមសេនីយ៍លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម បានបង្ហាញថា ក្នុងរយៈពេល១២ឆ្នាំមកនេះ កម្ពុជាបានទទួលស្នាដៃដ៏ធំធេងជាច្រើន រួមមាន ការដោះមីន ការកំទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក-បញ្ឈរ ការជីកអណ្ដូងទឹកស្អាត ដោយកម្ពុជាទទួលបានលំដាប់ល្អជាងគេក្នុងតំបន់បេសកកម្ម ដែលហានិភ័យខ្ពស់ ដែលប្រទេសមួយចំនួនមិនឆ្លើយតបទៅនឹងការស្នើសុំរបស់ អ.ស.ប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post