header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ, និងស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានជ្រើសរើស លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង ជាអធិការនគរបាលខណ្ឌសែនសុខ គឺពិតជាមិនខុសនោះឡើយ ក៏ព្រោះតែលោកអធិការរូបនេះ បានខិតខំបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ទាំងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ និងការបម្រើសេវាសាធារណៈនានា និងជំនាញ​បង្ក្រាបបទល្មើសដ៏សកម្មផងដែរ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ត្រូវបានប្រកាសតែងតាំង ជាអធិការនគរបាលខណ្ឌសែនសុខ កា​លពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ជំនួសលោក ម៉ក់ ហុង ដែលត្រូវផ្ទេរភារកិច្ចជានាយការិយាល័យនគរបាលទេសចរណ៍។ កាលពីមុនលោក​វរសេនីយ៍ឯក​ ហួរ ម៉េងវ៉ាង ជាអធិការរងខណ្ឌមានជ័យ ទទួលបន្ទុក​ព្រហ្មទណ្ឌ​ ដ៏ជំនាញ​ ព្រោះបទល្មើស​គ្រឿងញៀន​ និងបទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន និងទីតាំង​ល្បែងស៊ីសងជាច្រើនទៀត លោកតែងចុះ​បង្ក្រាបបាន​ ដោយមិនខ្លាចប៉ះពាល់​ ចាន ឆ្នាំង ឬផលប្រយោជន៍ របស់អស់លោកណានោះទេ អោយតែខុសច្បាប់ គឺលោកបង្ក្រាបឥល្ហែ និយាយរួមគឺសកម្មខាងបង្ក្រាបតែម្ដង ទើបលោក​ត្រូវបានមហាជនស្គាល់ថាជា "កំពូលអ្នកបង្ក្រាប" រហូតត្រូវបានផ្លាស់ប្ដូតំណែងឡើងជាអធិការខណ្ឌសែនសុខ​មកទល់សព្វថ្ងៃនេះ។

រយៈពេលជិត១ឆ្នាំមកនេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានដឹកនាំមន្រ្ដីនគរបាលក្រោមឱវាទ ការពារនូវសន្ដិសុខសណ្ដាប់ធ្នាប់ ជាពិសេសការបម្រើសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋជូនប្រ​ជាពលរដ្ឋ ដោយមិនធ្វើឲ្យពួកគាត់ខកបំណងឡើយ។ កាលពីពេលថ្មីៗ នេះលោកអធិការហួរ ម៉េងវ៉ាង បានប្រកាស ថា នគរបាល​ខណ្ឌសែនសុខ នឹងធ្វើយុទ្ធនាការធ្វើសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋក្នុង ខណ្ឌសែនសុខ ដោ​យមិនយក​ប្រាក់​ឡើ​យ។

ការប្រកាសនេះ មិនមែនគ្រាន់តែប្រកាសនោះទេ ពោលគឺនគរបាលខណ្ឌសែនសុខ ពិតជាបានធ្វើសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ រួច បានយកសៀវ​ភៅជូនពួកគាត់ដល់ខ្នងផ្ទះពិតប្រាកដមែន។ ម្យ៉ាងទៀត ទោះបីម្សិលមិញជាថ្ងៃអាទិត្យក៏ដោយ ក៏លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង មកបំពេញកា​រងារដែរ ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន នោះគឺការចុះហត្ថលេខាលើសៀវភៅស្នាក់នៅ។

លោកហួរ ម៉េងវ៉ាង បានសរសេរនៅលើហ្វេសប៊ុក ថា”ការងារដើម្បីប្រជាពលរដ្ឋ មិនត្រូវគិតថាថ្ងៃអា​ទិត្យ ឬថ្ងៃបុណ្យឡើយ សម្រាប់ប្រជា ពលរដ្ឋ ក្នុងសង្កាត់ក្រាំងធ្នង់ សង្កាត់ឃ្មួញ ទឹកថ្លា អូបែកក្អម គោកឃ្លាង ភ្នំពេញថ្មី នឹងបានយកទៅប្រើប្រាស់ហើយ”។

បន្ថែមលើនេះលោកអធិការហួរ ម៉េងវ៉ាង បានថ្លែងប្រាប់ថា ”លោកធ្វើយុទ្ធនាការសៀវភៅស្នាក់នៅ ជូនប្រជាពល រដ្ឋក្នុងខណ្ឌសែនសុខនេះ មិនមែនដើម្បីយកមុខយកមាត់អីនោះទេ គឺដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប៉ុណ្ណោះ។ លោកថា មកដល់ពេលនេះ គឺនគរបាលខណ្ឌសែនសុខ បានធ្វើសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋទាំង៦សង្កាត់ បានប្រមាណជា៩៥ ភាគរយ ហើយ។ ចំណែកលោកសល់ប្រមាណជា៥ភាគទៀត ជាប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ហើយមន្រ្ដីន​គរបាលរបស់លោក បាននឹងរហូតត្រូវបានផ្លាស់ប្ដូឡើងជាបន្តបន្ទាប់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post