header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការណ៍ពីក្រុមកងសន្តិសុខរបស់ចិន ជាមួយនិងកងកម្លាំង​នាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩៖៣០នាទី​ព្រឹក កងកម្លាំង​នគរបាលខេត្ត បានបើកយុទ្ធនាការទ្រុងទ្រាយធំមួយ លើការលោមព័ទ្ធគោលដៅចំនួន៤ ស្ថិត​នៅក្នុងស្រុកពីរផ្សេងគ្នា នៃទឹកដីខេត្តតាកែវ គឺស្រុកត្រាំកក់ និងស្រុកបាទី ដោយក្នុងប្រតិបត្តិការនោះ គឺកងកម្លាំង​នគរបាល បានប្រើប្រាស់កម្លាំង​ជាច្រើននាក់ និងមានការចូលរួមសម្របសម្រួលនីតិវិធី ដោយលោក ទេព មុនិន ព្រះរាជ្ញារងអមសាលាដំ​បូងខេត្ត និងលោក ឃុន ភឿន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ធ្វើការលោមព័ទ្ធចាប់ជនជាតិចិន ដែលលួចចូលមកធ្វើសកម្មភាព ក្លែងបន្លំទូរ​គមនាគមន៍ បានចំនួនជាង២០០នាក់។

លោកឧត្តមសេនីទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអោយដឹងថា សកម្មភាពលោមព័ទ្ធចាប់ជនជាតិចិនជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីធើណេតក្នុងពេលនេះ គឺជាសកម្មភាពធំមួយ ដោយមានការរួមគ្នាបើកប្រតិបត្តិការបង្ក្រាបលើគោលដៅចំនួន ៤ ក្នុងពេលតែមួយ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនបានជនជាតិចិនសរុបទាំង៤ទីតាំង នៅក្នុងស្រុកត្រាំកក់ ២ទីតាំង និងស្រុកបាទី ២ទីតាំង មានចំនួន ២៣៥នាក់ ក្នុងនោះមានស្រី ចំនួន ៣៦នាក់ ។

លោកស្នងការ បន្តថា ទីតាំងទាំង៤នោះ រួមមាន ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៣នាក់ ស្រី៧នាក់។ ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់(ប្រុស)។ ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន៧០នាក់ ស្រី២៤នាក់ និងទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន៩០នាក់ ស្រី៥នាក់។

ព្រមទាំងដកហូតនូវសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនជាតិចិនទាំង ២៣៥នាក់នោះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍​ទាំងអស់។

បើតាមការអោយដឹងពីសមត្ថកិច្ចជំនាញ បានអោយដឹងថា ការជំរិតទារប្រាក់តាមអ៊ី​នធើណេតរបស់ជនសង្គមងងឹតជនជាតិចិនទាំងនេះ គឺធ្វើតាមប្រព័ន្ធវីអូអាយភី (VOIP) ​​ទៅ​ក្រៅប្រទេស ​គឺ​ទៅ​ប្រទេស​ចិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post