header ads

Sponsor

រិទ្ធី

ក្រោយពីលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសរសេរសារក្នុងហ្វេសប៊ុកថា នឹកកូនពេករត់ទៅសុំ VISA (ទិដ្ឋាការ) អាមេរិក។ ពីមុនសុំបានៗ តែពេលនេះប្លែក គេពន្យាលពេល៣សប្តាហ៍ ថាឱ្យឬមិនឱ្យ។ ចូលជិត១០ថ្ងៃហើយៗនៅមិនទាន់ទទួលដំណឹង។ នៅសល់តែ២ថ្ងៃទៀតទោះជាឱ្យក៏ទៅមិនបានដែរពីព្រោះរវល់ខ្លាំង។ សិទិ្ធមនុស្សនៅឯណា?

លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានឌឺដងតាមរយៈហ្វេសប៊ុកថា៖ ខ្ញុំគ្រាន់តែជាសាមញជនម្នាក់ គ្មានមុខងារជាឧត្តមមន្ត្រីអី្វទេ ហើយកាន់លិខិតឆ្លងដែនរាស្ត្រដែលរលប់អក្សរនៅក្របខាងលើទៀត។ ប៉ុន្តែពេលខ្ញុំសុំទិដ្ឋាកា (VISA) ទៅអាមេរិកចំនួនត្រឹមតែ ៣ថ្ងៃ អាមេរិកយល់ព្រមឱ្យទិដ្ឋាកាខ្ញុំរហូតដល់ទៅ ៣ខែ។ ពេលខ្ញុំសុំទិដ្ឋាកាទៅអឺរ៉ុប ត្រឹមតែ ២សប្តាហ៍ អឺរ៉ុបឱ្យទិដ្ឋាកាខ្ញុំរហូតដល់ទៅ ២ឆ្នាំ។ ហេតុអ្វីអាមេរិក ធ្វើបែបហ្នឹងដាក់ឧត្តម      មន្ត្រីខ្មែរ ដែលកាន់ប៉ាស្ព័រការទូតអញ្ចឹង? ម៉ិចក៏ធ្វើអញ្ចឹង អស់លោកអាគាំង?

ប៉ុន្តែនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ព្រាប កុល និងលោក កែវ រ៉េមី បានជួបគ្នានៅភោជនីដ្ឋានមួយ។ នេះបើយោងតាមលោក ព្រាប កុល។

លោក ព្រាប កុល បានបញ្ជាក់ថាហ្វេសប៊ុកថា៖ ព្រឹកនេះណាត់ជួបបង កែវ រ៉េមី អញ្ជើញគាត់ញ៉ាំបបរ និងទឹកតែ ជជែកគ្នាលេងក្នុងនាមជាបងប្អូនរួមជាតិ។ យើងទាំងពីរនាក់ស្គាល់គ្នា ១៨ឆ្នាំហើយ។ តើវាជាសុបិនធំពេកដែរទេ ដែលខ្ញុំចង់ឃើញខ្មែរ អាចអង្គុយជជែកគ្នា សើច និងញញឹមដាក់គ្នា បើទោះបីជាពេលខ្លះ យើងមានទស្សន:ខុសគ្នា ឬមាននិន្នាការនយោបាយខុសគ្នា?
ប្រសិនបើមានមតិស្រប ឬផ្ទុយ សូមប្រើភាសាថ្លៃថ្នូ ប្រកបដោយក្រមសីលធម៌ ដោយគោរពសិទ្ធិសម្តែងមតិ។ 
ចូរយើងជៀសវាង និងថ្កោលទោសរាល់ការប្រើពាក្យអសីលធម៌ ជាពិសេសការលាបពណ៌គ្នា ដោយគ្រាន់តែមានទស្សន:មិនស្របគ្នា។

ទាក់ទងនឹងរឿងនេះ លោក ខឹម វាសនា ប្រធានបក្ស LDP បានលើកឡើងថា៖ អ្នកប្រឆាំងខ្លាំងៗ ចុងក្រោយឃើញតែអីចឹង។ អ្នកប្រឆាំងខ្លាំងធុនសម រង្ស៊ី និង លោកកឹមសុខា បាតុកម្មៗ មិនទទួលយកលទ្ធផលបោះឆ្នោតដាច់ខាត ដាត់ខាតត្រូវតែបោះឆ្នោតឡើងវិញ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ មិនចូលដាច់ខាតសភាចោរ តែទីបំផុតដើម្បីស្អីដែលពួកគេហៅថា ជាបង្រួបបង្រួមជាតិ ពួកគេបានចូលទៅល្អូកល្អឺននឹងគ្នា។

លោកម៉ម សូណង់ដូ ក៏តំណាងឱ្យអ្នកប្រជាធិបតេយ្យប្រឆាំងដ៏ខ្លាំងក្លាម្នាក់ដែរ។ ពេលនេះខ្ញុំមិនដឹងថាគាត់កំពុងនៅឯណាទេ? បងប្អូនណាដឹងជួយប្រាប់ខ្ញុំផង។ អ្នកប្រឆាំងស្ទើររាប់មិនអស់បានដើរតាមផ្លូវ លោកព្រាបកុលហ្នឹងទាំងអស់។ សល់តែអាយ៉ង LDP តែមួយគត់ដែលមិនបានជំពាក់វាក់វិននឹងរឿងធ្វើផ្ទុយពីមនសិការ ធុនដូច លោកព្រាបកុលនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post