header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរស​ម្នាក់​មិន​ដឹង​មាន​បញ្ហា​អ្វីទេ ​ស្រាប់​តែ​ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់ ​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ ​កាល​ពី​វេលា​ម៉ោង​ជាង​១២យប់​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​ស្ថិត​នៅ​ក្នុង​សំណង់​ផ្ទះល្វែងតាង៉ូវ​​ ផ្លូវ​លេខ​៦៦៦A1 ស្ថិត​ក្នុង​ភូមិ​តាង៉ូវ​ក្រោម សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​។

បុរសដែលផ្ទុះអាវុធ​ បង្កការភ័យខ្លាច​ដល់បងប្អូនប្រជាពលរដ្ឋនោះ​ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ព្រោះសមត្ថកិច្ចបានទាញទ្វារបិទ​ ​ហាក់បីដូចជា​ព្យាយាម​បិទបាំង ​មិ​នព្រមផ្ដល់ព័ត៌មានអោយ​ក្រុមអ្នកយកព័ត៌មានយើងនោះទេ។

​បើតាមសំដីប្រជាពលរដ្ឋ ដែលបំភ្លឺប្រាប់សមត្ថកិច្ចបានដឹងថា កាលពីវេលាម៉ោង១១:១០នាទីយប់​ ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០១៨ គាត់​បានធ្វើដំណើរតាមរថយន្តចេញពីទួលក្រសាំងតែម្នាក់ឯង​ឆ្ពោះ​មកផ្ទះ ហើយមុនពេលចេញ​ពីទួលក្រសាំង គាត់​ទូរស័ព្ទមកប្រពន្ធអោយចាំបើកទ្វារផ្ទះ ភ្លាមនោះប្រពន្ធប្រាប់ថា មានមនុស្សប្រុសម្នាក់​ អាយុប្រហែល៣០ឆ្នាំ ដើរបាញ់កាំភ្លើងតាមផ្លូវ​ នៅជិតផ្ទះរបស់គាត់​ នៅភូមិតាង៉ូវក្រោម​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ ភ្នំពេញ លុះមកជិតដល់ផ្លូវចូលបុរីខាងលើ គាត់​ឈប់រថយន្ត ចុះចូលទៅប្រាប់នគរបាលប៉ុស្តិ៍និរោធ ហើយគាត់​ក៏​ជិះឡានមកផ្ទះ រួចមកដល់មុខផ្ទះ១១B ផ្លូ៦៦៦A ស្រាប់តែជនបង្កនោះ ស្រែកសួរខ្ញុំថា ហ៊ែងទៅណា ហើយអាមេកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) មួយដើម ចុះឡើងៗ ទើបគាត់​ឃើញសភាពមិនស្រួល ក៏បើករថយន្តថយក្រោយត្រឡប់ទៅប៉ុស្តិ៍នគរបាលនិរោធវិញ ហើយប្រញាប់រាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចបានដឹង និងចុះអន្តរាគមន៍ផង ព្រោះគាត់​ភ័យហើយនឹងមិនអាចចូលទៅផ្ទះបាន​ទេ ភ្លាមៗនោះ ទើបសមត្ថកិច្ចចុះមកអន្តរាគមន៍​ឃាត់ខ្លួនជនបង្កនោះយកទៅប៉ុស្តិ៍តែម្តង។

ក្រោយធ្វើការសាកសួររួចហើយ​ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើនេះ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដើម្បី​សាកសួរបន្ត​ និងកសាង​សុំណំរឿង​បន្ថែមយ៉ាងណានោះ​ យើងនៅមិនទាន់​ទទួលបាន​លម្អិតពីសមត្ថកិច្ច​នៅឡើយទេ ព្រោះពេលទៅដល់មុខប៉ុស្តិ៍ សមត្ថកិច្ច​ទាញទ្វារបិទ​ ហើយពេលបញ្ជូនទៅដល់អធិការដ្ឋានខណ្ឌច្បារអំពៅ សមត្ថកិច្ចក៏បានទាញទ្វារបិទ​ ​ហាក់បីដូចជា​ព្យាយាម​បិទបាំង ​មិ​នផ្ដល់ព័ត៌មានជូន​អ្នកយកព័ត៌មាននោះទេ។

ទោះបីជាយ៉ាងណាអ្នកយកព័ត៌មានយើង​ និងលម្អិតព័ត៌មាននេះបន្ថែមជូនប្រិយមិត្ត​បន្តទៀត​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post