header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សាប៊ូកក់សក់សារ៉ាន់ ប្រិយមិត្ត មិត្តយុវវ័យប្រហែលជាបានជ្រាបហើយ ពីគុណភាព ដែលជាឯកទេសព្យាបាលសសៃសក់ ហើយនៅរយៈពេលចុងក្រោយនេះ បាន និងកំពុងពង្រីកខ្លួនទៅកាន់បន្ទប់ទឹកសឹងគ្រប់ទីកន្លែង ដោយត្រឹមតែរយៈពេលខ្លីសោះ អាចបោះជំហាន និងពង្រីកសាខាជាច្រើនកន្លែង ជាហេតុធ្វើឲ្យប្រិយមិត្ត កាន់តែចង់ដឹង ចង់ស្គាល់ បន្ថែមទៀត ថាតើនរណាជាម្ចាស់ ឬថៅកែសាប៊ូម៉ាកនេះ ។

យើងនឹងនាំលោកអ្នកឲ្យបានស្គាល់តែម្ដង ដោយព្រមជាមួយគ្នានេះដែរ មុននេះបន្តិចយប់ថ្ងៃទី ០១ ខែវិច្ឆិកា នេះ ថៅកែសាប៊ូកក់សក់រូបនេះ បានបង្ហើបតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន ដោយរៀបរាប់ពីប្រវត្តិ និងដំណើរឆ្ពោះទៅមុខពីអាជីវកម្មរបស់ខ្លួនថា៖

ទម្រាំបានមកដល់ដំណាក់កាលមួយនេះ 😊មិនហ៊ានហៅថាខ្លួនឯងជោគជ័យទេតែអាចនិយាយបានថាជាការអភិវឌ្ឍន៍មួយដ៏រហ័សដែលចាប់ផ្ដេីមពីបាតដៃទទេររហូតឡានជិត៣០គ្រឿខ្ទង់លានដុល្លារ បន្ទាប់មកក៏ឆ្លៀតលក់ដូតាមអនឡាញលេងៗស្រាប់តែមានការគាំទ្រច្រេីនខ្លាំងមិនគួរអោយជឿព្រោះតែគុណភាពសាប៊ូល្អ ដល់ដំណាក់កាលនេះគឺឈានដល់ការរៀបចំបេីករោងចក្រផលិតគ្រឿងសង្ហារឹម និងបេីកហាងលក់គ្រឿងសង្ហារឹមមួយនេះ ដែលសង្ឃឹមថានឹងបង្កេីតការងារបានដល់បងប្អូនខ្មែរ។

ទំរាំដល់ពេលនេះខ្ញុំបានឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់មានទាំង ការមេីលងាយ .ការប្រមាថ . ការបង្អាក់ទឹកចិត្ត . ការមួលបង្កាច់ . ស្គាល់ជាមួយដៃគូប្រកួតប្រជែងថោកទាប . ស្គាល់ការអំណត់ 😢 ហេីយបទពិសោធន៍សំខាន់បំផុតក្នុងការអភិវឌ្ឍន៍មុខជំនួញពីបាតដៃទទេរដល់មានប៉ុណ្ណេះអាចថាជាមោទនភាពមួយសម្រាប់ខ្លួនខ្ញុំ ព្រោះជាការខិតខំលក់ដោយកម្លាំងញេីសឈាម មិនមែនដេីរទាកម៉ូយគេ មិនមែនលក់តាមវិធីមិនថ្លៃថ្នូរអោយតែបានលក់ដាច់នោះដែរ ទោះការអភិវឌ្ឍន៍ខ្លួននេះនៅត្រឹមកម្រិតមួយដែលមិនអាចប្រជែងនិងកម្រិតពាណិជ្ជករឆ្នេីមតែវាជាការហាត់ពត់លត់ដំមួយដ៏កម្ររកបាន ជាពិសេសទទួលបានមេរៀនជីវិត ស្គាល់មិត្តពិត សត្រូវពិត មិត្តចាក់ពីក្រោយ មនុស្សពស់វែក សណ្ដានក្រពេីជាដេីម ។

 ទីបំផុតភាពអំណត់ អត់ធ្មត់ ខាំមាត់ បិទភ្នែក ខ្ទប់ត្រចៀក 🤦🏻‍♀️ ដេីរលេីផ្លូវមួយដែលរាយដោយអំបែងកែវ ធ្វេីអោយខ្ញុំកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ💪💪💪 ស្តេតធឺសមួយនេះមិនមែនជាអំណួតអួតអាងពីទ្រព្យទេ តែបង្ហាញថាជាការចែករំលែកបទពិសោធន៍ក្នុងនាមជាអាជីវករក្មេងខ្ចីម្នាក់តែប៉ុណ្ណោះ អរគុណបំផុតចំពោះអតិថិជន ដៃគូតំណាងចែកចាយដ៏ល្អរបស់អូនដែលគាំទ្រក្មេងស្រីតូចច្រម៉ក់មួយនេះរហូត😘😘

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post