header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខ្ទាតសាច់​ពេញផ្លូវ បន្ទាប់ពីម៉ូតូសណ្ដោងរ៉ឺម៉កដឹកសាច់គោ យកទៅដាក់ឲ្យម៉ូយ ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកលឿនដូចហោះបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យ​មនុស្ស​៣នាក់ បានរងរបួសធ្ងន់ និងស្រាល រីឯរថយន្តរួចបើករត់បាត់ស្រមោល។

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី  ត្រង់ចំណុចខាងមុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៤៖០៥នាទីទៀបភ្លឺ​ឈានចូលថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកសាច់គោ ជា​រងគ្រោះ បានប្រាប់ភ្នាក់ងារ​ CAM POST ឲ្យ​ដឹងថា  មុនពេលកើតហេតុ​ រូបគាត់ជាអ្នកបើកម៉ូតូមួយគ្រឿងពាក់ស្លាកលេខកណ្ដាល 1E-2784 សណ្ដោងរ៉ឺម៉កដឹក​សាច់គោ​​​ពេញរ៉ឺម៉ក​ និងមានកម្មករ២នាក់ទៀតអង្គុយពីលើផងដែរ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ​សហព័ន្ធរុស្ស៊ី​ ទិសដៅ​ពីកើតទៅលិច បំណងដឹកសាច់គោខាងលើទៅដាក់អោយម៉ូយ លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែមានរថយន្ត​មួយគ្រឿង​ (មិនចាំម៉ាក​)​ បើកស្របទិសគ្នាមកពីក្រោយ ក្នុងល្បឿនលឿនដូចហោះ​ បានមកបុកចំរ៉ឺម៉ករបស់​គាត់​ពេញទំហឹង​ បណ្ដាលឲ្យ​ខ្ទាត​ប៉ើង​សាច់គោ​ពេញផ្លូវ​ និង​កម្មករ២នាក់ទៀត ខ្ទាតធ្លាក់ពីលើរ៉ឺម៉ក​ បណ្ដាលរបួសធ្ងន់ហូរឈាមពេញខ្លួន​ ចំណែកឯរូបគាត់បានរងរបួសធ្ងន់គួរសមដែរ​ ។ ភ្លាមនោះរថយន្តបង្កមិនព្រមឈប់​ចុះមកដោះស្រាយ​ទេ​ បានបន្ថែម​ល្បឿន​គេចបាត់ស្រមោល​តែម្ដង​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ​ដែលជាអ្នកដំណើរ​មកឃើញ​ ទើបរាយការណ៍ប្រាប់​សមត្ថកិច្ច​ ទាក់ទងហៅរថយន្ត​សង្គ្រោះ​ មកដឹកអ្នករបួសធ្ងន់ទៅមន្ទីរពេទ្យផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន​ចុះមកកន្លែងកើតហេតុ ចំណែកបុរសដែលជាអ្នកបើករ៉ឺម៉ក​របួសធ្ងន់គួរសមនោះ​ អាចទាក់ទង​ហៅ​កម្មករ​ដែលធ្វើការ​នៅកន្លែងជាមួយ​គ្នា​ អោយមកជួយដឹក​រ៉ឺម៉ក​ និង​ប្រមូលសាច់គោ​ទាំងនោះ យកត្រឡប់ទៅកន្លែងវិញ​ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post