header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការនគរបាលក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការប្រដេញ និងស្ទាក់ចាប់បានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជនបរទេស និងទទួលផលចោរកម្ម។

សមត្ថកិច្ចក្រុងព្រះសីហនុ​ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧យប់​ ស្ថិតនៅម្តុំឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីឆក់ជនបរទេស បង្កឡើងដោយជនសង្ស័យ​២នាក់ ជិះម៉ូតូសេ១២៥ ឆ្នាំ២០១៨។​​ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញសហការគ្នា ដេញ​ចាប់បានជនសង្ស័យ២នាក់ នៅចំណុចខ្ទមយាយម៉ៅ ហើយធ្វើការ​សាកសួរជាបន្តបន្ទាប់ ឈានទៅ​ដល់ការចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត។

ជនសង្ស័យ ១.ឈ្មោះ យិន ទីទី ភេទប្រុស អាយុ១៦ឆ្នាំ  មុខរបរ ជាងភ្លើង មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ )។ ២.ឈ្មោះ សាន ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ )។ ៣.ឈ្មោះ និត ម៉ាណាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ(ជនដៃដល់ )​។  ៤.ឈ្មោះ ឆៀង វឌ្ឍនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ព្រះសីហនុ (ជនដៃដល់ )។ ៥.ឈ្មោះ ស ម៉េង អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (អ្នកទទួលផលចោរកម្ម)។ ជនរងគ្រោះជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ក្រោយ​កើតពុំទាន់បានមកដាក់ពាក្យបណ្តឹងឡើយ។

វត្ថុតាងចាប់យកបានរួមមាន ៖ ម៉ូតូម៉ាកសេ១២៥ ឆ្នាំ២០១៨ ពណ៌ខ្មៅ១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)។ ទូរស័ព្ទ២គ្រឿង (អាយហ្វូន១គ្រឿង និង ម៉ាកOPPO ១ គ្រឿង)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post