header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រាជរដ្ឋាភិបាលបានអះអាងថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ានក្នុងឆ្នាំ២០១៨ ប្រទេសកម្ពុជាឈរលំដាប់លេខ១ ក្នុងរង្វង់៧,១ភាគរយ ខណៈដែលប្រទេសនីមួយៗខ្ពស់បំផុតត្រឹមជាង៥ភាគរយប៉ុណ្ណោះ។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីពិនិត្យអោយយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី  ២៩ខែវិច្ឆិកា  នៅវិមានព្រឹទ្ធសភា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចកម្ពុជារក្សាបាននៅរង្វង់៧,១ភាគរយក្នុងឆ្នាំ២០១៨នេះ ដែលកំណើននេះខ្ពស់លើសគេក្នុងតំបន់អាស៊ាន។

លោកបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាឈរលំដាប់លេខ១នេះ ដោយសារការអនុវត្ដតាម គោលនយោបាយដ៏មុតជ្រួចក្នុងការកែទម្រង់របស់រាជរដ្ឋាភិបាល ដែលបានធ្វើការកែទម្រង់ជារចនាសម្ព័ន្ធគ្រប់វិស័យ និងការទាក់ទាញការវិនិយោគ សំដៅលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។

លោកបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាអន្ដរជាតិក្នុងក្របខណ្ឌការអនុវត្ដគោលដៅអភិវឌ្ឍន៍សហវត្ដ ដែលជាប្រទេសមួយសម្រេចបានលទ្ធផលល្ធប្រសើនៅក្នុងចំណោមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងការកាត់បន្ថយភាពក្រីក្រ។

យោងរបាយការណ៍របស់ធនាគារពិភពលោក (WB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើខ្ពស់ជាងឆ្នាំកន្លងទៅ គឺកើនឡើងដល់ ៧,១ភាគរយ ក្នុងឆ្នាំ២០១៨ ដែលកំណើននេះ នាំមុខដោយការប្រើប្រាស់ទំនិញ ក្នុងស្រុក និងការនាំចេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post