header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈបានស្នើឲ្យមេសហ ជីពទាំងអស់ដែលបានកំពុងជាប់សំណុំរឿងនៅតុលាការផ្ញើររបា យការណ៍អំពី សំណុំរឿងរ បស់ខ្លួនមកក្រសួងការងារ ឲ្យបានមុនថ្ងៃទី១០ខែធ្នូ។

យោងតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី២៩វិច្ឆិកា លោកអ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានអំពាវនាវ ទៅដល់ ថ្នាក់ ដឹកនាំសហជីពទាំងអស់ ត្រូវផ្ដល់របាយការណ៍អំពី សំណុំរឿងរបស់ខ្លួនមកក្រសួងការងារ ឲ្យ បានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

លោកបានបន្តថាយោងតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែនក្នុងពិធី សំ ណេះសំណាលជាមួយកម្មករ និយោជិក កាលពីថ្ងៃទី២៧ វិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានបញ្ជាជាថ្មីទៀត ឲ្យបិទបញ្ចប់ សំណុំរឿងសហជីព ទាំងឡាយណា ដែលជាប់បណ្តឹងនានាស្ថិតក្នុងស្ថាប័នតុលាការ ឲ្យបានឆាប់ រហ័សយ៉ាងយូរត្រឹម ឆ្នាំ ២០១៨។

យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា“ដើម្បីសហការជាមួយក្រសួងយុត្តិធម៌ ក្នុង ការ ផ្ដល់សេវាកម្មផ្នែកច្បាប់នៅក្នុងដំណើរការនីតិវិធីតុលាការ សំដៅឈានទៅ ដល់ការព ន្លឿន និង បញ្ចប់សំណុំរឿងឲ្យបានឆាប់រហ័ស ស្របតាមបទប្បញ្ញត្តិជាធរមាន សូម អង្គការវិជ្ជា ជីវៈ ជាពិ សេសថ្នាក់ដឹកនាំសហជីពផ្ដល់របាយការណ៍អំពីសំណុំរឿងរបស់ខ្លួនមកក្រសួងការងារនិងប ណ្ដុះបណ្ដាល វិជ្ជាជីវៈ ឲ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ»។

ទាក់ទងនឹងការជូនដំណឹងរបស់ក្រសួងការងារនេះត្រូវបានលោកប៉ាស៊ីណា ប្រធាន ស ម្ព័ន្ធសហជីពចលនាកម្មករបានសារទ ប៉ុន្តែលោកស្នើដល់រាជរដ្ឋាភិបាលឲ្យពិនិត្យ លើខ្លឹម សារ ច្បាប់សហជីពមួយចំនួនដើម្បីផ្តល់ឱកាសដល់សហជីពនៅតាមមូលដ្ឋានបានសិទ្ធិក្នុងការបំពេញការងាររបស់ខ្លួនឲ្យបានល្អផងដែរ។

លោកប៉ាស៊ីណាបានបញ្ជាក់ថា«សម្រាប់ខ្ញុំយល់ឃើញថាបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសចំនួន២ដងមកហើយ គឺកាលពីថ្ងៃទី៧ វិច្ឆិការ និងថ្ងៃទី២៨  វិច្ឆិកាបា នជំរុ ញឲ្យ ក្រ សួងការងារ និងក្រសួងយុត្តិធម៌ ជំរុញក្តីក្តាំងមេសហជីពឲ្យបាន មុនឆ្នាំ ២០១៨ នោះខ្ញុំ យ ល់ ថាក្រសួងការងារចេញជូនដំណឹងដើម្បីជាការផ្សព្វផ្សាយដល់សហជីព ដែលជាប់ ក្តីនៅតុ លា ការួសរាន់ក្នុងការបញ្ចប់ដំណើរការនីតិវិធីចប់មុនឆ្នាំ២០១៨»។

មេសហជីពដែលកំពុងជាប់សំណុំរឿងនៅក្នុងតុលាការជាច្រើនករណីដោយសារតែ ស កម្មភាពជូនការពារសិទ្ធិកម្មករនោះបានអះអាលោកបានកំពុងតែរៀបចំឯកសារដើម្បីបញ្ចូនទៅ ក្រសួងការងារឲ្យមុនថ្ងៃ១០ ធ្នូឆ្នាំ២០១៨ខាងមុខនេះ។ 

លោកបញ្ជាក់ថា«ខ្ញុំកំពុងតែរៀបចំលិខិតមួយស្តីពីរបាយការណ៍ដើម្បីដាក់ទៅក្រសួងការងារ លើបណ្តឹងក្នុងសំណុំរឿងណាខ្លះ សំណុំរឿងលេខប៉ុន្មាន ហើយសំណុំរឿងនៅខេត្តណាខ្លះ ! អាលូវខ្ញុំធ្វើរឿងនេះ»។

លោកប៉ា ស៊ីណាក៏បានឲ្យដឹងសំណុំរឿងរបស់លោកភាគីច្រើនគឺជាសំណុំរឿងដែលគេ ចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដូចជាបទញុះញង់  មានការញុះញង់ឲ្យប្រព្រឹត្តិបទល្មើសជាអាទិ៍ ..។ សំណុំរឿងដែលលោកកំពុងប្រមូលដើម្បីដាក់ទៅក្រសួងការងារនោះ មានប្រហែលជា ចំនួ ន៧សំណុំរឿង ហើយពេលនេះលោកកំពុងតែឲ្យមេធាវីសើរើ ហើយគ្រោងនឹងដាក់ទៅប្រមាណ ជា ២ទៅ៣ថ្ងៃទៀត ដោយធ្វើយ៉ាងណាឲ្យមុនថ្ងៃទី១០ ធ្នូតាមការកំណត់របស់ក្រសួង។

ជាមួយគ្នានោះដែរលោកប៉ា ស៊ីណាបានឲ្យដឹងថាមេសហជីពដែលកំពុងជាប់សំណុំរឿង នៅក្នុងដៃតុលាការមានរូប លោក  លោកអាត់ ធន់ លោក ជា មុនី លោក រ៉ុង ឈុន  និង លោកស្រី យ៉ាង សុភ័ណ្ឌ ជាដើម។ មេសហជីពដែលជាប់បណ្តឹងនោះភាគីច្រើនគឺជាក្រុម សហ ជីពដែលតែងតែរិះគន់លើប្រព័ន្ធការងារនៅកម្ពុជា ពិសេសនោះក្រុមសហជីពដែលឯករាជ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post