header ads

Sponsor

PH

គេហដ្ឋានជាទីកន្លែងដែលផ្តល់នូវសេចក្តីសុខសុភមង្គល ភាពកក់ក្តៅ សម្រាប់រស់នៅដល់គ្រួសារ ។ ទន្ទឹងនឹងនោះ ការជ្រើសរើសគេហដ្ឋានប្រកបដោយគុណតម្លៃ ផ្តល់ជូននូវភាពប្រណីតទាន់សម័យ និងផាសុកភាព ក៏ជាផ្នែកមួយសំខាន់ សម្រាប់គ្រួសារផងដែរ។

ដើម្បីផ្តល់ជូនអតិថិជន នូវគេហដ្ឋាន ប្រកបដោយការរចនាម៉ូដដ៏ល្អឯកដែលផ្អែកទៅលើគុណភាពនៃសោភណ្ឌភាព បុរី ប៉េង ហួត បានសាងសង់ វីឡាឃ្វីន ដែលជាប្រភេទ វីឡាទោលយ៉ាងពិសេស ល្អឥតខ្ចោះនៃការរួមបញ្ជូលរចនាបទអឺរ៉ុបបែបបុរាណ និងស្របទៅនឹងវប្បធម៍របស់ខ្មែរ។

ដោយផ្អែកទៅលើគុណភាព សោភណ្ឌភាព និងភាពច្នៃប្រឌិតខ្ពស់ សក្តិសមសម្រាប់គ្រួសារទាន់សម័យ។ គេហដ្ឋានប្រភេទនេះ មានទំហំ 12ម x 12ម កម្ពស់ ៣ជាន់
ដែល បែងចែកជា​ បន្ទប់គេង ៥  បន្ទប់ទឹក៦ បន្ទប់ទទួលភ្ញៀវ២ បន្ទប់ចម្អិនអាហារ ១ បន្ទប់ទទួលអាហារ១ ជាមួយនឹងទីធ្លាចតរថយន្តធំទូលាយ ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំក៏មានសម្ភារៈបន្ថែមជូនដែលមានដូចជា       ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈ ស៊ុមច្រកចូល ទូចង្ក្រានលើក្រោម​ ស៊ីងលាងចាននិងម៉ាស៊ីនបឺតផ្សែង និង           ទូរសម្លៀកបំពាក់ក្នុងបន្ទប់មេគ្រួសារផងដែរ។

វីឡាឃ្វីន មានទីតាំងស្ថិតនៅក្នុង គម្រោងដឹស្តា អ៊េមឺរ៉លដ៏ ២ តាមបណ្តោយផ្លូវ ឧកញ៉ាបណ្ឌិត ម៉ុង រិទ្ធី ចំងាយប្រមាណ ៦០០ម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលកាំកូស៊ីធី។   គម្រោងនេះ ជាតំបន់អភិវឌ្ឍក្នុងប្លង់មេ ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ ប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធល្អៗ មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ដែលជាច្រកសេដ្ឋកិច្ច តភា្ជប់ជាមួយផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមាន សាលារៀន មន្ទីរពេទ្យ ខុនដូ ជាពិសេស​ ដែលមានចំងាយត្រឹមតែ ១គីឡូម៉ែត្រប៉ុណ្ណោះ ពីផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ជាទីប្រជុំជនដ៏ធំមួយ បានស្រូបទាញនិងមានសក្តានុពល សម្រាប់ការធ្វើពាណិជ្ជកម្ម។

លោកអ្នកនៅចំាអ្វីទៀត ប្រញាប់ទំនាក់ទំនងមកកាន់ការិយាល័យលក់របស់យើង ដើម្បីទទួលបានប្រូម៉ូសិន​ពិសេស ដោយលោកអ្នកធ្វើការបង់រំលស់ ដោយគ្មានប្រាក់កក់ ដែលមានសុពលភាពរហូតដល់ដំណាចខែវិច្ឆិកានេះតែប៉ណ្ណោះ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​លេខ015 90 6789, Email: sale@penghouth.comឬ​ចូល ទៅ​គេហ​ទំព័រ ​Facebook ៖ www.facebook.com/boreypenghuothgroup

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post