header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះដូរលុយមួយកន្លែងនៅខាងត្បូងផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
កាលពីវេលាម៉ោង៤ៈ០០រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ប្រភពពីប្រជាពលរដ្ឋនៅជិតនោះបានអោយដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ សំ ទី អាយុ៥០ឆ្នាំ មានមុខរបរដូរលុយនិងលក់មាស ហើយទំហំនៃការខូចខាតគេពុំទាន់ដឹងនៅឡើយ។


បើតាមសម្តីរបស់លោក តូច ធី ចៅសង្កាត់រងទី១សង្កាត់ស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើម្ចាស់បានបញ្ជូលភ្លើងទូរស័ព្ទដាក់លើពូកក្នុងបន្ទប់ដេក ហើយបណ្តាលឲ្យផ្ទុះឆេះពូកហុយផ្សែងផ្អើលដល់ពលរដ្ឋជិតខាងយកបំពង់អគ្គិភ័យបាញ់ពន្លត់អស់៤បំពង់ ប៉ុន្តែមិនរលត់នោះទើបម្ចាស់ផ្ទះទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងមួយគ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត២គ្រឿង ទើបរលត់ទាំងស្រុងនៅវេលាម៉ោង៥ និង២០នាទីល្ងាច។


ចំពោះករណីនេះដែរគេឃើញមានលោក ណុប ចំរើន អភិបាលរងស្តីទីក្រុងស្វាយរៀង បានធ្វើការអំពាវនាវដល់រដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលបង្កដោយ ឆ្លងអគ្គីសនី ភ្លើងទៀន ភ្លើងធូកម ភ្លើងចង្ក្រានជាដើម។
ទន្ទឹមនោះលោកក៏សំណូមពរដល់ពលរដ្ឋជាអាជីវករលក់ដូរនៅខាងត្បូងទាំងអស់សូមកុំដាក់លក់នូវមុខទំនិញមកចិញ្ចើមថ្នល់ជុំវិញផ្សារដែលបង្កឲ្យកកស្ទះពេលមានអាសន្នម្តងៗ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post