នាសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស ល្ខោនខោលវត្តស្វាយអណ្តែត (Lkhon Khol Wat Svay Andet) របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការហើយ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ។ ក្នុងនោះដែរប្រធានគណបក្សខ្មែរក្រោក ដែលតែងតែគាំទ្រ និងលើកស្ទួយបានចូលរួមអបអរផងដែរថា ៖ អបអរសាទរ 🇰🇭 ពេលនេះល្ខោនខោលវត្តស្វាយអណ្ដែត របស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការ UNESCO ហេីយកំឡុងកិច្ចប្រជុំលេីកទី១៣ ថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៨ នេះ នៅក្រុង port loiuis ប្រទេស ម៉ូរីស ។ ល្ខោនខោលជាសម្បត្តិវប្បធម៌អរូបីយ៍របស់ខ្មែរក្រោយ ទទួលបានការចុះបញ្ជីរួចសូមមេត្តាជួយលេីកតម្កេីងជារៀង រហូតមិនមែនតែមួយឆាវ ។ នេះជាមោទនភាពរួមរបស់យេីងទាំងអស់គ្នាក្នុងនាមជាខ្មែរ 🇰🇭 សូមជម្រាបជូនផងដែរថា កម្ពុជា បានស្នើសុំចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ហើយប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងសម័យប្រជុំនេះរួមមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក កេត សាផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Helen Jarvis និងលោក Teruo Jinnai ដែលជាទីប្រឹក្សារដ្ឋាភិបាល មន្ត្រីជំនាញ និងតំណាងកម្ពុជាប្រចាំយូណេស្កូ ៥រូបទៀតផងដែរ៕
Wednesday, November 28, 2018
ចូលរួមអបអរសាទរ! ល្ខោនខោលរបស់កម្ពុជា ត្រូវបានចុះបញ្ជីយូណេស្កូផ្លូវការហើយ!
Tags
Share :
មតិ