header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង មក​ធ្វើសកម្មភាពលួចទ្វារដែកឃ្លាំងមួយកន្លែង បានហើយព្យាយាមបើករត់ តែ​ត្រូវកម្មករយាមឃ្លាំងឃើញទាន់ ស្រែកចោរៗត្រូវកម្លាំងសមត្ថកិច្ចកំពុងល្បាតឃើញ ក៏​ឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍។

ករណី​នេះ កើតឡើងកាលពី​វេលាម៉ោង២និង៥០នាទីទៀបភ្លឺថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិត​តាមបណ្ដោយផ្លូវ៣៥៦ ត្រង់ចំណុចក្រោយសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សូ សាវុត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររើស​អេតចាយ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកម្មករយាមឃ្លាំង បានឲ្យ​ដឹងថា កន្លងមកឃ្លាំងនេះ ធ្លាប់បាត់ទ្វារម្ដងរួចមកហើយស្រាប់តែនៅយប់កើតហេតុ ខណៈកម្មករទាំងអស់កំពុងដេកលង់លក់ ស្រាប់តែឮសំឡេងរើទ្វារដែក ហើយរូបគាត់បានដាស់មិត្តភក្តិម្នាក់ទៀតឲ្យ​ងើប ចេញមកខាងក្រៅមើល ស្រាប់តែបាត់ទ្វារដល់ទៅបួនផ្ទាំង ហើយក៏រត់មកខាងក្រោយសាលា ក៏​ឃើញជនសង្ស័យម្នាក់ កំពុងបើករ៉ឺម៉កកង់បីចេញ នឹងមានដឹកទ្វារដែកនៅលើរ៉ឺម៉កផង ពួកគាត់​ក៏​ដេញតាមស្រែកចោៗស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពុងតែល្បាតផងនោះ ដេញតាមរហូតដល់ផ្លូវ៤៣០ ស្រាប់តែជនសង្ស័យរូបនោះ បានលោតចេញពីរ៉ឺម៉កកង់បីរត់តាមបណ្ដោយផ្លូវ១៩៩ កែងនិងផ្លូវ៤០៤ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកជួយស្ទាក់ចាប់​បានតែម្ដង។

បច្ចុ​ប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកប្រគល់ឲ្យ​ប៉ុស្តិ៍ទួលស្វាយព្រៃ២វិញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post