header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងថា ក្រុមហ៊ុន វ៉ាងស៊ី របស់ប្រទេសបារាំង បានប្រកាសគាំទ្រទាំងស្រុង ក្នុងការបង្កើតព្រលានយន្ដហោះថ្មី នៅរាជធានីភ្នំពេញ និងសៀមរាប ស្របពេលភ្ញៀវទេសចរ ធ្វើដំណើរតាមយន្ដហោះកើនឡើងខ្ពស់។

រយៈពេល១០ខែ ឆ្នាំ២០១៨ កម្ពុជាមានភ្ញៀវទេសចរ ឆ្លងកាត់តាមអាកាសយានដ្ឋានអន្ដរជាតិទាំង៣ ជិត៨.៥លាននាក់ កើនឡើងចំនួន២១.៧% បើធៀបនឹងរយៈដូចគ្នាឆ្នាំ២០១៧ ដែលមានត្រឹមតែ៧លាននាក់ប៉ុណ្ណោះ។

ក្នុងពិធីសំណេះសំណាល ជាមួយកម្មករនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនបារាំង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ កំណើនទេសចរមកទស្សនាកម្ពុជា ដែលមានការកើនឡើងខ្ពស់ តាមរយៈការធ្វើដំណើរតាមយន្ដហោះ។

សម្ដេចតេជោ មានប្រសាសន៍ថា ឥឡូវនេះ ក្រុមហ៊ុនវ៉ាស៊ី គាំទ្រទាំងស្រុង នូវការធ្វើអាកាសយានដ្ឋានថ្មី សម្រាប់ភ្នំពេញផង សម្រាប់សៀមរាបផង ព្រោះវាមិនអាចឆ្លើយតប បាននូវកំណើនដ៏ខ្ពស់ បន្ទាប់ពីក្រោយឆ្នាំ២០២៥ អស់សមាសភាពក្នុងការទទួលហើយ ដែលយើងអាចឈានទៅដល់១២លាននាក់ លើស១២លាននាក់

នាយករដ្ឋមន្រ្តីបញ្ជាក់ថា សព្វថ្ងៃព្រលានយន្ដហោះភ្នំពេញ និងព្រលានយន្ដហោះសៀមរាប ទទួលបានទេសចរយ៉ាងច្រើនលើសលប់ ខណៈព្រលានយន្ដហោះព្រះសីហនុ ត្រូវការពង្រឹងបន្ថែមទៀត ដើម្បីបង្កការងាយ និងទាក់ទាញភ្ញៀវមកលេងព្រះសីហនុ សម្រាប់ពង្រឹងវិស័យទេសចរ។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ដ្រីសង្ឃឹមដែរថា ឆ្នាំ២០១៨នេះ នឹងមានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជាជាង៦លាននាក់។

ជុំវិញភ្ញៀវទេសចរកើនឡើងនេះ សម្ដេចតេជោគូសបញ្ជាក់ថា ដោសារមានសន្ដិភាព ដូច្នេះទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីរក្សាសន្ដិភាព ហើយសន្ដិភាពដើម្បីទាំងអស់គ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post