header ads

Sponsor

រិទ្ធី

លោក William A. Heidt ឯកអគ្គរដ្ឋទូត​ផុត​អាណត្តិ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានស្នើទៅកាន់រដ្ឋាភិបាលអាមេរិក ពិចារណាដកទណ្ឌកម្មទិដ្ឋាការមកលើមន្រ្តីក្រសួងការបរទេសកម្ពុជា ហើយថាទោះជាមិនទាន់មានចម្លើយបែបណា ឯកឧត្តមនឹងបន្តជំរុញសំណើនេះបន្ថែមទៀត។

ការថ្លែងបែបនេះធ្វើឡើង ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ពីសំណាក់ ឯកឧត្ដម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចូល នារសៀលថ្ងៃពុធ ៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោក Heidt បានបញ្ជាក់ថា លោក​កំពុង​រង់ចាំ​ចម្លើយ ពី​ខាង​អន្តោប្រវេសន៍​អាមេរិក​លើ​បញ្ហា​ទិដ្ឋាការ​មន្ត្រី​កម្ពុជា​នេះ​។ 

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ឯកឧត្ត ផាត សុ​ផានិត បានបញ្ជាក់ថាបំណង​របស់លោក Heidt ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដក​ទណ្ឌកម្ម​ទិដ្ឋាការ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា គឺ​ស្របតាម​គោល​គំនិត​របស់​កម្ពុជា​ដែរ​។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ​ប្រសិនបើសហរដ្ឋអាមេរិកពិតជាដកទណ្ឌកម្មទិដ្ឋាការមែននោះ វាប្រៀបបាននឹងការផ្ដល់ត្រឡប់មកកម្ពុជាវិញនូវអ្វី ដែលកម្ពុជាបានផ្ដល់ជូនសហរដ្ឋអាមេរិក តាមរយៈការអនុវត្តកិច្ចព្រមព្រៀងនានាជាមួយគ្នា ពិសេសវាប្រៀបបាននឹងការដូរដ៏ល្អមួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ​ភាគី​ទាំងពីរ ក៏បាន​ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ការជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការពារ​សន្តិសុខ​ដល់​បុគ្គលិក​ស្ថានទូត​អាមេរិក តាមរយៈ​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​។ ក្រៅពីនេះ​កម្លាំង​អនុវត្ត​ច្បាប់​កម្ពុជា​-​អាមេរិក គ្រោង​ចុះហត្ថលេខា​រួមគ្នា ក្នុងការ​បង្កើត​ក្រុមការងារ​មួយ សម្រាប់​ការពង្រឹង​ទៅលើ​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។

ជាចុងបញ្ចប់នៃជំនួបដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោមក៏បានអរគុណរដ្ឋមន្រ្តីការបរទេសអាមេរិកចំពោះសារលិខិតអបអរសាទរថ្ងៃឯករាជ្យជាតិកម្ពុជា ៩ វិច្ឆិកា ខណៈដែលឯកឧត្តមអគ្គរដ្ឋទូតអាមេរិបានអញ្ជើញដោយផ្ទាល់សម្ដេចក្រឡាហោម ស ខេង ទៅបំពេញទស្សនកិច្ចសហរដ្ឋអាមេរិកតាមពេលវេលាសមរម្យ ឬបើអាចគឺនៅឆ្នាំ២០១៩ខាងមុខនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post