header ads

Sponsor

រិទ្ធី

ករណីដោះលែង ឬមិនដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក សម រង្ស៊ី អតីតប្រធានបក្សប្រឆាំងភ្នាល់គ្នាជាល្បែងនយោបាយ។

លោក សម រង្ស៊ី អះអាងថា៖ ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗ ខាងមុខនេះ។ អាចថ្ងៃទី២៩ ធ្នូ ២០១៨ នេះ ឬក៏យ៉ាងយូរបំផុត ថ្ងៃ ០៣ មីនា ២០១៩។ បើលោក ហ៊ុន សែន ចាញ់ខ្ញុំ ក្នុងការភ្នាល់នេះ គាត់មិនចាំបាច់កាត់កខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់ការកាប់ព្រៃឈើ នោះទេ។ ខ្ញុំគ្រាន់តែសុំឲ្យគាត់ចុះចេញពីតំណែង បានហើយ។ តែបើខ្ញុំចាញ់លោក ហ៊ុន សែន វិញ ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា បើមិនបញ្ចូលរឿងអ្វីថ្មី (ដូចជារដ្ឋប្រហារ) ក្រៅពីចំណុចដែលបានលើកឡើងខាងលើនេះ។

ចំណែកឯ សម្តេច ហ៊ុន​ សែន បានចេញមកឆ្លើយតបទៅលោក សម រង្ស៊ី ភ្លាមៗថា សម្តេចសម្រេចភ្នាល់តាមការបបួលរបស់ សម រង្ស៊ី បើសិនដោះលែង កឹម សុខា សម្តេចនឹងចុះចេញពីតំណែង តែបើមិនដោះលែង សម រង្ស៊ី ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗ។

ក្រោយពីសម្តេច ហ៊ុន​ សែន និងលោក សម រង្ស៊ី យកករណីលោក កឹម សុខា ភ្នាល់គ្នាជាល្បែង ក្រុមមេធាវីការពារ លោក កឹម សុខា គឺលោក ផែង ហេង លោកស្រី ម៉េង សុភារី លោក ចាន់ ចេង និងលោក ផាន់ ចន្ទសក្តិ បានប្រតិកម្មតបតចំពោះការណ៍ដែលយកកូនក្តីរបស់ពួកគាត់ធ្វើជាល្បែងភ្នាល់នយោបាយ។

លោកមេធាវី ផែង ហេង បានប្រតិកម្មថា៖ ខ្ញុំមិនធ្វើការវិភាគទេ ខ្ញុំចង់ឃើញដំណោះស្រាយជាតិទាំងមូល សម្រាប់សុខដុមនីយកម្មនៃអ្នកនយោបាយអនាគត។ ពិនិត្យសារសម្តេច ហ៊ុន សែន " ចង់ឱ្យមានវប្បធម៌បង្រួបបង្រួមត្រូវធ្វើឱ្យស្រួល""ទាមទារឱ្យមានវប្បធម៌ទុកចិត្តគ្នា" សារឯឧ កឹម សុខា "...មិនអាចមានឯករាជ្យជាតិពិតប្រាកដបានទេ បើយើងបែកបាក់គ្នា"។ សារនេះ គឺអ្នកនយោបាយទាំងពីរយល់ស្របគ្នាថា ខ្មែរមិនទាន់មានការរួបរួមគ្នាទេ។ ដើម្បីស្រាយចំណុចនេះ គូភាគីត្រូវរកចំណុចជឿទុកចិត្តគ្នាទី ៣។ តើទី ៣ នេះ អ្វីដែរ? សូមស្វែងយល់!!! កំណត់សម្គាល់ "អតីតមេបក្សប្រឆាំង"។ ឯឧ កឹម សុខា ជាប្រធាន CNRP រំលាយ និងកំពុងរងការចោទប្រកាន់តាមផ្លូវតុលាការ ដែលអន្តរជាតិ UN ទាមទារឱ្យដោះលែងប្រធានបក្សប្រឆាំង និងទម្លាក់ចោលបទចោទ។ ទោះធ្វើក្នុងក្របខណ្ឌណាក៏ដោយ ខ្ញុំសង្ឃឹមថា ម្តងនេះមិនមែនយុទ្ធសាស្ត្រអ្នកបបក់កង្កែប ប្រើផ្កាននោងនោះទេ។

ចំណែកឯ លោកស្រី មេធាវី ម៉េង សុភារី បញ្ជាក់ថា ៖  មិនគួរយក ឯ ឧ កឹម សុខា ជាកម្មវត្ថុនៃការភ្នាល់គ្នានោះទេ ពីព្រោះសេរីភាពរបស់គាត់មិនមែនជា Game ឡើយ ប៉ុន្តែសេរីភាពរបស់គាត់ មានតម្លៃអាចកំណត់វាសនាជាតិ ដែលអ្នកស្នេហាជាតិទាំងអស់គួរស្វែងរកដំណោះដែលប្រសើរ សំរាប់ទាំងអស់គ្នា ដើម្បីកុំឲ្យបាត់ផលប្រយោជន៍ជាតិ និងប្រយោជន៍ពលរដ្ឋ ។

លោកមេធាវី ចាន់ ចេង ថា៖ មិនត្រូវយកសេរីភាពរបស់ឯកឧត្តម កឹម សុខា ធ្វើជាល្បែងភ្នាល់គ្នាទេ ការភ្នាល់គ្នា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post