header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ៣នាក់ ជិះម៉ូតូ៣គ្រឿង (ម្នាក់១គ្រឿង) បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិកូរ៉េម្នាក់ បានសម្រេច តែព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានកម្លាំងនគរបាលល្បាតឃើញដេញតាមក្របួចបានម្នាក់​។

ករណីនេះ បានកើតឡើងវេលាម៉ោង១៖៣០នាទីរសៀល​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះលេខ៣៦៩អឺ០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជា អ៊ាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២២បេ ផ្លវលំ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកបាន​ម៉ូតូមួយគ្រឿងម៉ាក YAMAHA XR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FS-3148, កាបូបដៃ ពណ៌សូកូឡាមួយ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយ(ជារបស់ជនសង្ស័យ)។ កាបូបពណ៌ខ្មៅ, Ipad4 ពណ៌ប្រផេះមួយ,កាសទូរស័ព្ទដៃ ពណ៌ខ្មៅ ម៉ាកJABRA មួយ,កាបូបលុយ ពណ៌ខ្មៅមួយ ប្រគល់ជូនជនរងគ្រោះ ឈ្មោះ KIM JAEMOON ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M62106352 ស្នាក់នៅផ្ទះសំណាក់អូហាណាផ្ទះលេខ៤ ផ្លូវលេខ១៤៨ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ៣គ្រឿង (ម្នាក់១គ្រឿង) ដោយពេលនោះជនសង្ស័យម្នាក់ឈ្មោះជា អ៊ាង ដែលជិះម៉ូតូម៉ាកYAMAHA XR ពណ៌ក្រហម បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ កំពុងធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិពីទិសខាងត្បូងទៅជើងបានសម្រេច ដាក់លើម៉ូតូ ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ត្រូវបានកម្លាំង​ប៉ុស្តិ៍.ខណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលកំពុងល្បាតនៅក្បែរនោះឃើញ បានជិះម៉ូតូដេញតាមពីក្រោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នាំមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ចំណែកបក្ខពួក២នាក់ទៀតជាអ្នកជិះម៉ូតូបិទគូថបានជិះគេចខ្លួន។

បច្ចុប្បន្ន​ជនសង្ស័យ​ សមត្ថកិច្ចបាននឹងកំពុងសួរចម្លើយ ដើម្បី​បន្តស្រាវជ្រាវតាមចាប់​បក្ខពួកនៅសេសសល់ យកមកផ្ដន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post