header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ អ្នកជាប់ពាក់ព័ន្ធក្នុងករណីប្រើអំពើហិង្សាបួននាក់ បូករួមទាំងប្តីជនរងគ្រោះផងនោះ ត្រូវបានប៉ូលិ​សឃាត់ខ្លួន នាំ​យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសំរោង។

ក្រោយទទួលបានពាក្យបណ្តឹងពីឪពុកស្ត្រីរងគ្រោះ ដែលត្រូវប្តី និងបងប្អូនបីនាក់ទៀត ប្រើអំពើហិង្សាដាក់ ព្រោះខឹងប្រព័ន្ធ ដែលជាស្ត្រីរងគ្រោះមិនឲ្យយករថយន្តចេញក្រៅផ្ទះ ប៉ូលិសស្រុកសំរោង បានចុះទៅ​ឃាត់ខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធយកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនឡើងសាលាដំបូងខេត្តតាកែវ។

ហេតុការណ៍ចុះឃាត់ខ្លួនប្តី និងអ្នកជាប់ពាក់ព័ន្ធទាំងបួននាក់នេះ បានធ្វើឡើងកាលពី​វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

ប៉ូលិសស្រុកសំរោង បានប្រាប់ថា ជនសង្ស័យទាំងបួននាក់ ដែលត្រូវឃាត់ខ្លួននោះ ទី១ ឈ្មោះ ទូលាស់ ស្រស់ ភេទស្រី អាយុ៣៧ឆ្នាំ ជាជនដៃដល់ ទី២ឈ្មោះ ទាល ងន ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តី ទី៣ឈ្មោះ ទាល កា ភេទស្រី និងទី៤ឈ្មោះ កាំ ប៊ុនណារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ទាំងបីនាក់ ជាអ្នកសមគំនិត និងរស់នៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

ក្រោយទទួលបានពាក្យបណ្តឹងពីឪពុកស្ត្រីរងគ្រោះ បច្ចុប្បន្នអ្នកទាំងបួនបូករួមទាំងប្តីផងនោះត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកសំរោង ចុះឃាត់ខ្លួនយកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post