Saturday, November 3, 2018

ទៀតហើយ! ចិន​ បើកហាយឡែនឌ័រ ព្រលះក្បាលនាគពុះចែកទ្រូវផ្លូវ បាក់២កង់ ក្រឡាប់ផ្ងារជើង

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រា រួមដំណើរនិងស្ត្រីខ្មែរម្នាក់ទៀត បើករថយន្តមួយគ្រឿង លឿនដូចហោះ ក៏រេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្លូងផ្លូវ បណ្តាលឲ្យបាក់អស់២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរនិងស្រ្តីខ្មែរម្នាក់ទៀត បើករថយន្តហាយឡែនឌ័រ ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-7417 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្តាលឲ្យបាក់អស់ចំនួន២កង់ រីឯរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ ចំណែកតៃកុងរថយន្តរបួសរលាត់ដៃបន្តិចបន្ទួច។ បន្ទាប់មកស្រ្តីខ្មែរ ដែលរួមដំណើរជាមួយ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកបុរសជនជាតិចិនជាម្ចាស់រថយន្ត នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឃាត់ខ្លួនម្ចាសស់រថយន្តបង្ក រួចបានប្រគល់ជូនទៅឲ្យសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

@Amapapa.News

Feature Ads