header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តដឹងទំនិញប្រភេទ៥តោន សង្ស័យដឹកលើសទម្ងន់ ចុះពីស្ពានព្រះមុនីវង្សចាស់ ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុករះរថយន្តចំនួន៤គ្រឿងផ្សេងទៀត រងការខូចខាត់យ៉ាងដំណំ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ (ត្រើយខាងលិច) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹងទំនិញប្រភេទ៥តោន មួយគ្រឿង ពណ៌សលាយក្រហម ពាក់ស្លាកលេខ កំពង់ចាម 3A-4814 បើកបរដោយបុរស២នាក់ ក្នុងល្បឿនលឿនមធ្យម ធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ១ ឡើងស្ពានព្រះមនុវង្សចាស់ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ គល់ស្ពានព្រះមុនីវង្ស ត្រើយខាងលិច រថយន្តបង្កចាប់ហ្វ្រាំងជាន់មិនស៊ី ក៏ជ្រុលទៅបុករថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-2830 បណ្ដាលឲ្យខូចខាត់មួយកំណាត់ក្រោយទាំងស្រុង ហើយរថយន្តព្រូស ក៏ហោះទៅប៉ះរថយន្តមួយគ្រឿងទៀត ម៉ាកព្រូស ពណ៌ស្ករ មិនមានស្លាកលេខ បណ្ដាលឲ្យស្រុញមួយកំណាត់ក្រោយ និងរថយន្តកាមរីបាឡែនមួយគ្រឿង មិនចាំស្លាកលេខ ខូចខាត់បន្តិច មិនចង់មានរឿងវែងឆ្ងាយ ក៏បើកចេញពីកន្លែងកើតហេតុបាត់ ភ្លាមនោះម្ចាស់រថយន្តបង្កភ័យពេក ក៏បួងចង្កូតឲ្យផុតពីរថយន្ត និងម៉ូតូ ក៏ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយពេលទំហឹង បណ្ដាលឲ្យរថយន្តបង្កស្រុញក្បាលគាប់តៃកុង និង ព្រូរងរបួសធ្ងន់ (បាក់ជើង) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌចំការមន បានចុះមកដល់ចំណុចកើតហេតុ ទំនាក់ទំនងជំនាញចរាចរក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្ក និងរថយន្តទាំង៣គ្រឿងដែលរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។

ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយមានវិធានការទប់ស្កាត់រថយន្តធន់ធំ ដែលចូលក្នុងក្រុងនៅពេលថ្ងៃផង ព្រោះរថយន្តធន់ធំនេះ តែងតែបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញ៉ប់ដល់បងប្អូនប្រជាពលរដ្ឋ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post