header ads

Sponsor

PH

រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ ប៉េង ហួត គ្រុប ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា បានផ្តួចផ្តើមបង្កើតឲ្យមាន ភោជនីយដ្ឋាន អាហារដ្ឋាន និងហាងលក់ទំនិញ លើដងវិថីតែមួយ ដើម្បីបំពេញតម្រូវការ និងភាពងាយស្រួល នាយុគសម័យថ្មីនៃបទពិសោធន៍ទទួលទានអាហារ និងការទិញទំនិញដ៏អស្ចារ្យ ដែលមានឈ្មោះថា PH Polaris F&B ។

PH Polaris F&B មានទីតាំងស្ថិតនៅក្នុងគម្រោងដ៏អស្ចារ្យរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ហ្គ្រេនស្តា ផ្លាទីនីម (បុរី ប៉េង ហួត បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយជាង ២គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ក្នុងរាជធានីភ្នំពេញ។ គម្រោងមួយនេះ ត្រូវបានរចនាឡើងដើម្បីជាទីកន្លែងទទួលទានអាហារដ៏ពិសេសនិងល្អប្លែក ដែលអតិថិជនអាចអញ្ជើញមកទទួលយកនូវឱជារសដ៏ឆ្ងាញ់ នៃម្ហូបអាហារខ្មែរ និងបរទេសជាច្រើនប្រភេទ ។ សូមអញ្ជើញមករីករាយជាមួយនឹងកាហ្វេនាព្រឹកព្រលឹមក្នុងបរិយាកាសដ៏ស្រស់ស្រាយ ទទួលទានអាហារឆ្ងាញ់ៗ នាពេលថ្ងៃត្រង់ និងអាហារពេលល្ងាច ប្រកបដោយ ភាពស្និទស្នាល និងសុភមង្គលជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ថែមទាំងអាចទិញទំនិញជាច្រើនប្រភេទ ដោយមានហាងដូចជា Pizza Company, KOI Thé, Park Café, Lucky Burger, Lucky Express, Guardian, Zong Kong Restaurant, BreadTalk, Congee King, Phó Cali and Wine Town។

កាន់តែពិសេសទៀតនោះ ការបន្ថែមមុខមាត់ថ្មីនៃការតុបតែងលម្អដោយភ្លើងពណ៌ដ៏ស្រស់ស្អាតនាពេលរាត្រី PH Polaris F&B នឹងក្លាយជាគោលដៅកំសាន្ត និងទីកន្លែងទទួលទានអាហារ ប្រកបដោយភាពរ៉ូមែនទិក បរិយាកាសស្រស់ស្រាយ និងផាសុកភាព សម្រាប់លោកអ្នក និងក្រុមគ្រួសារ។

បន្ទាប់ពីពេលវេលាដ៏មមាញឹកនៃការងារប្រចាំថ្ងៃ ការសម្រាកបន្ធូរអារម្មណ៍ ជាមួយនឹងការទទួលទានអាហារនៅតាមហាងនានាដែលមានក្នុង PH Polaris F&B ពិតជាបង្កើតឲ្យមានបទពិសោធន៍ទទួលទានអាហារដ៏អស្ចារ្យនាយុគសម័យថ្មីនេះ!

សូមទំនាក់ទំនងមកកាន់ ប៉េង ហួត គ្រុប តាមរយៈលេខ 098 360 555 សម្រាប់ព័ត៌មានបន្ថែមពីការជួលទីតាំង សម្រាប់អាជីវកម្មលោកអ្នក។
អំពី ប៉េង ហួត គ្រុប៖ ប៉េង ហួត គ្រុប ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនអភិវឌ្ឍផ្នែកអចលនទ្រព្យឈានមុខគេ ផ្តោតទៅលើគម្រោងអភិវឌ្ឍចម្រុះសម្រាប់លំនៅដ្ឋានប្រណីតៗ អគារខុនដូទំនើបៗ និងអគារពាណិជ្ជកម្មដ៏ទាក់ទាញផ្សេងៗទៀត។ ទាំងនេះគឺជាចក្ខុវិស័យរបស់ ប៉េង ហួត គ្រុប ដើម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជន ដោយផ្តល់ជូននូវសេវាកម្មដ៏ល្អ និងគម្រោងដ៏ប្រណីតៗ ដែលលើសពីការរំពឹងទុករបស់អតិថិជន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post