header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសភេទទី៣ (ខ្ទើយ)​ម្នាក់ ត្រូវបានកម្លាំង​ល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំធ្វើការឃាត់ខ្លួន ក្រោយពីរូបគេធ្វើសកម្មភាពបន្លំលួចទូរស័ព្ទពីជនជាតិអ៊ីស្រាអ៊ែលម្នាក់ កាលពីវេលាម៉ោង ១២៖១០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើថ្មម៉ាបមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវលេខ១០៨ ភូមិទី៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

សង្ស័យឈ្មោះ អ៊ុន កក្កដា ភេទប្រុស (ខ្ទើយ) អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ AMIR SHUSTERMAN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិអ៊ី​ស្រាអ៊ែល មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 21085448  ស្នាក់​នៅផ្ទះសំណាក់MAD MONGKAYទីតាំងផ្ទះលេខ២៦ ផ្លូវលេខ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

ជនរងគ្រោះ បានឲ្យដឹងតាមរយៈការបកប្រែថា មុនពេលកើតហេតុ គាត់បានដើរទៅសួនច្បារមាត់ទន្លេ អង្គុយលើថ្មម៉ាបតែម្នាក់ឯង ក្រោយមក​ក៏មានជនសង្ស័យ និងបក្ខពួកជាស្រី្តរកស៊ីផ្លូវភេទចំនួន២នាក់ទៀត បានមកអង្គុយក្បែរគាត់ ហើយជនសង្ស័យ​សួរថា ត្រូវការរកស្រីដេកឬទេ ពេលនោះជនសង្ស័យ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់គាត់ (ជនរងគ្រោះ)ម៉ាកសាំស៊ុងកាឡាក់ស៊ីS8 ពណ៌ខ្មៅ ពីក្នុងហោប៉ៅបានសំរេច ហុចបន្ត​ទៅឲ្យ​បក្ខពួកយករត់គេចខ្លួន ភ្លាមនោះគាត់​ស្រែកឆោឡោដេញតាមក្រុមជនសង្ស័យ ហើយក៏បានកម្លាំង​ល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំឃើញ ក៏ជួយ​អន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ​ ចំណែកបក្ខពួកចំនួន២នាក់ទៀត បានយកទូរស័ព្ទដៃរបស់ជនរងគ្រោះរត់គេចខ្លួនបាត់។

ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន បច្ចុប្បន្នសមត្ថកិច្ចកំពុង​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកដែលធ្វើសកម្មភាពយកទូរស័ព្ទរបស់ជនរងគ្រោះ សមត្ថកិច្ចនឹងតាមចាប់ខ្លួនឲ្យខានតែបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post